នគរបាលស្រុកបាទីបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន២នាក់

152

ខេត្តតាកែវ ៖ នៅថ្ងៃម្សិលមិញនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី បានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយករណី ស្ថិតក្នុង ភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ព្រមទាំងឃាត់ខ្លួនជន​សង្ស័យបានចំនួន០២នាក់ មានឈ្មោះ យឿន ភត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ និងឈ្មោះ នាង ល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំសូភី ស្រុកបាទី ចំណែកបក្សពួគេចំនួន០៣នាក់ទៀតមិនទាន់ស្គាលអត្តសញ្ញាណបានរត់គេចខ្លួនបាត់ ។ ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានដកហូត​វត្ថុតាងបានមួយចំនួន រួមមានៈ ម៉ូតូចំនួន០៣គ្រឿង ដាវ០១ដើម និងសម្ភារៈសម្រាប់ប្រាស់មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងស្វែងរកអត្តសញ្ញាណជនសង្ស័យ​ដែលរត់គេចខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​ខេត្តចាត់ការតាមនីតិវិធី ។

Comments

comments