ស្រុកអង្គស្នួល៖ រថយន្តមិនស្គាល់ម៉ាក1គ្រឿងបើកបរដោយបុរសមិនស្គាល់ឈ្មោះក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសម្នាក់ជាអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុយ៉ាងអណោចអាធ័មបំផុត។ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៧ខែសីហាឆ្នាំ២០១៧កាលពីវេលាម៉ោង ០៦នឹង៤០នាទី នៅផ្លូវជាតិលេខ 04ចន្លោះគីឡូម៉ែត្រ27-28 ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងមិនដឹងម៉ាក មិនដឹងផ្លាកលេខ ប្រភេទបែនបើករត់គេច ទៅទិសខាងលិច ដែលបើកមកពីខាងកើតទៅទិសខាងលិច (ភ្នំពេញ->កំពង់សោម) លុះដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៍ខ្មៅ ពាក់ផ្លាក់លេខ កណ្ដាល1R-4264 អ្នកបើកបរឈ្មោះ សុខ ពិសិដ្ឋ ភេទ ប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិកណ្ដាល ឃុំកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរប កសិករ ដែលបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ) ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។សមត្ថកិច្ចបានសេក្តីសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបរ រថយន្តបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ចំពោះសព កម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។