បែកចាន អង្គស្នួល ៖ កម្មការិនីម្នាក់ឈ្មោះ វ៉ិត ភក្តី ភេទ ស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុក ឧត្តុង្គ ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលនៅ បែកចាន ទល់មុខរោងចក្រ តៃណាន ហើយក៏ជាកម្មការិនីម្នាក់បំរើការងារក្នុងរោងចក្រតៃណានផងដែរ។បើតាមសាក្សីអ្នកជួលបន្ទប់ក្បែរជនរងគ្រោះបានរៀបរាប់ប្រាប់ថា នាង វ៉ិត ភក្តី ស្នាក់នៅបន្ទប់ជួលលេខ៧ជាមួយនិងបងស្រីនាង ជាធម្មតារៀងរាល់ល្ងាចថ្ងៃសៅរ៍ពេលចេញពីធ្វើការម៉ោង៤ល្ងាចនាងតែងតែជិះម៉ូតូជាមួយនិងបងស្រីត្រលប់ទៅផ្ទះនៅស្រុកឧដុង្គ ជារៀងរាល់សប្ដាហ៍តែដោយនាងទើបតែបាត់ម៉ូតូថ្មីៗទើបនាងគ្មានស្អីជិះទើបសប្តាហ៏នេះនាងមិនទៅ ក៏សំរេចចិត្តនៅបន្ទប់ជួលតែម្នាក់ឯង ចំនែកឯបងស្រីក៏ជិះឡានទៅស្រុក ឧដុង្គ តែម្នាក់ឯងដូចសព្វដងបាត់ទៅ។ លុះដល់យប់នាងក៏ដេកក្នុងបន្ទប់(បន្ទប់លេខ៧)តែម្នាក់ឯង រហូតដល់ម៉ោងជិត៣ភ្លឺ នាងក៏បានទៅគោះទ្វារបន្ទប់ជួលជាប់នាង (បន្ទប់លេខ៦) ហើយនាងប្រាប់គេថាអោយខ្ញុំសុំដេកជាមួយផងខ្ញុំដូចជាអត់ស្រួលខ្លួនទេខ្ញុំឈឺក្បាលណាស់ បន្ទាប់មកអ្នកម្ចាស់បន្ទប់លេខ៦នោះ ក៏បានសួរនាំនាងពីអាការៈ បន្ទាប់មកដេញនាងអោយកោសខ្យល់ តែនាងមិនព្រមអោយកោសទេ រួចក៏ដេកក្នុងបន្ទប់លេខ៦នោះជាមួយគេ រហូតទល់ព្រឹក លុះព្រឹកឡើងម៉ោងប្រមាណជា៦ព្រឹកថ្ងៃអាទិត្យ ម្ចាស់បន្ទប់បានភ្ញាក់មុន រួចក៏ទៅផ្សារទិញបន្លែបាត់ទៅ លុះត្រលប់មកវិញ ឃើញនាងមិនទាន់ក្រោក ក៏ទៅដាស់សួរនាង ស្រាប់តែឃើញនាងដេកបែកពពុះមាត់ មិនដឹងតាំងពីពេលណា រួចក៏ភ័យស្លន់ស្លោស្រែកហៅគេជួយ បន្ទាប់មកក៏ដឹកយកនាងមន្ទីរពេទ្យ តែសំណាងមិនល្អ គ្រូពេទ្យបានពិនិត្យឃើញថា នាងបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។បន្ទាប់មកក៏បានដឹកសពត្រលប់មកបន្ទប់ជួលវិញ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែឧសភាឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕