ព្រៃវែង៖ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារប្តីមានជំងឺសរសៃប្រសាទកាប់ចំក្បាល៣ពូថៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីម្សិលម្ងៃ នៅចំណុចភូមិបឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ជនដៃដល់ ត្រូវជាប្ដីឈ្មោះ យ៉េត យ៉ិត ភេទប្រុស អាយុ៤៧ឆ្នាំ បានយកពូថៅវាយ និងកាប់ទៅលើប្រពន្ធឈ្មោះ រី លក្ខិណា អាយុ៤៥ឆ្នាំ ចំក្បាលផ្នែកខាងក្រោយចំនួនបីពូថៅបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មូលហេតុឈានដល់កាប់ប្រពន្ធស្លាប់នេះ គឺដោយសារប្តី (ជនដៃដល់) មានជំងឺសរសៃប្រសាទ ។ក្រោយបង្កហេតុជនដៃដល់ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន នាំខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកចាក់ការបន្ត។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕