បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀន

140

ស្រុកកៀនស្វាយ៖ ថ្ងៃទី០៨.០៨.២០១៧បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដើម្បីប្រើប្រាស់។ កើតហេតុថ្ងៃទី០៨ខែ សីហាឆ្នាំ២០១៧កាលពី វេលាម៉ោង ២៣នឹង១០នៅនាទីចំណុច ផ្លូវជាតិលេខ១ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ផល្លី ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ ។រួមនឹងវត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនម៉ាទឹកកក ចំនួន ០១ កញ្ចប់តូច  ទូរសព្ទ័មួយគ្រឿង ម៉ាកណូគាចុចពិលពណ៌ខៀវ និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្តិ៍គគីរ ល្បាតក្នុងភូមិសាស្រ្តបានជួប ឈ្មោះ ផល្លី ដារ៉ូ ដោយមានការសង្ស័យក៏បានធ្វើការត្រួតពិនិត្យឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់(ជក់) មួយចំនួនទៀត រួច បានឃាត់ខ្លួនរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីប្រមូលផ្ដុំសំណុំរឿងតាមនីតិវិធី ។

Comments

comments