ខេត្តស្វាយរៀង ៖ ទីបំផុត សមត្ថកិច្ច ចាប់ខ្លួន ឃាតករ រំលោភ សម្លាប់ នាង ក្រមុំ បុគ្គលិក កាស៊ីណូ ហ្គោដ ឡាក់ បានហើយប៉ុន្តែ ជា អ្នក ផ្សេងមិនមែន ជា អ្នក រត់ តាក់ស៊ីមានឈ្មោះ សម្បត្តិ តាក់ស៊ី នោះទ គឺគេបានផ្ទេររថយន្តឲ្យអ្នករត់តាក់ដូចគ្នាដែលរស់នៅភូមិព្រៃ តា ញ៉ យ ឃុំខ្សែត្រស្រុកកំពង់រោទ៍ ។ ការចាប់ខ្លួននេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិ លេខ ១ ស្ថិត នៅភូមិរូបគោសង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀងកាលពីវេលាម៉ោង១ រសៀល ថ្ងៃ ទី ៧ ខែសីហា ឆ្នាំ ២០១៧ ។បើតាមលោកវរសេនីយ៍ទោ កែវ សុ ថា ឲ្យ ដឹងថាកម្លាំងស្នងការដ្ឋាននគបាល ខេត្តបានតាមប្រម៉ាញ់ឃាតករនៅថ្ងៃម្សិលមិញគឺបានដឹងតម្រុយខ្លះហើយរហូតដល់វេលា ម៉ោង ៨ ព្រឹក ថ្ងៃទី៨ សីហា សមត្ថកិច្ច ក៏ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆើយ សុ ជាតិ ភេទប្រុសអាយុ ៣៥ ឆ្នាំជា រត់ តាក់ស៊ី រស់នៅភូមិ ព្រៃតាញ៉យឃុំខ្សែត្រស្រុកកំពង់រោទ៍ដែលជាប់ទាក់ទិនក្នុងករណីឃាតកម្មកាលពីថ្ងៃទី ០២ សីហា នៅ ក្រុងបាវិត។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរលើខ្លួនប្រាណរកឃើញខ្សែ .កមួយខ្សែនិងចិញ្ចៀន មួយ វង់។លោកបន្តទៀតថាឆ្លងតាមការសាកសួររហូតដល់ម៉ោង២រសៀលជនសង្ស័យក៏ឆ្លើយសារភាពថាកាលពីថ្ងៃ ទី ២ សីហា ខ្លួននិងគូកនម្នាក់ទៀត ឈ្មោះ ផ្លេក មុន្នី ភេទប្រុសអាយុ ២៨ ឆ្នាំ ជា អ្នករត់តាក់ស៊ីរស់ភូមិ – ឃុំ ជាមួយ គ្នាពិតជាបានរួមដៃគ្នាប្រព្រឹត្តិ អំពើ រំលោភទៅលើនារីរងគ្រោះអាយុ ១៨ ឆ្នាំនៅក្នុងរថយន្តរួចរឹត .ក សម្លាប់ ថែម ទាំង យកទៅបោះចោលនៅ ចំណុចផ្លូវលំក្នុងភូមិ តាពៅសង្កាត់បាវិតក្រុងបាវិតប្រាកដមែន។ហើយ រហូត មក ដល់ វេលា ម៉ោង ៣ និង ២០ នាទី ថ្ងៃ ទី ៨ នេះ សមត្ថកិច្ច ក៏ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះផ្លេក មុន្នី ម្នាក់ ទៀត នៅ រាជធានី ភ្នំពេញបច្ចុប្បន្នសមត្ថកិច្ចយើងកំពុងទៅទទួលយកជនសង្ស័យ ដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕