ខេត្តកំពង់ចាម: ក្រោយទទួលបានដំណឹងថាមានឃាតកម្មសម្លាប់មនុស្សពីប្រជាពលរដ្ឋ សមត្ថកិច្ចបាន ដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ នៅចំណុចចំការកៅស៊ូភូមិ-ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់់ នៅថ្ងៃម្សិលមិញ (តំបន់គ្មានសេវាទូរសព្ទ័)។ ក្រោយទទួលពត៌មានភ្លាម លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាលោកស្នងការរង ហេង វុទ្ធី ដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុក ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។ក្រោយការពិនិត្យជនរងគ្រោះឈ្មោះភី បូរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិចេកជ្វា ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ជាកម្មករចំការកៅស៊ូ នៅភូមិ-ឃុំទួលសំបួរ។ ជនរងគ្រោះត្រូវបានជនសង្ស័យ វាយដោយត្បូងចបត្រូវចំក្បាល ច្រើនកន្លែង បណ្តាលឲ្យស្លាប់(បន្សល់ទុកចបកាប់១មានត្បូងប្រឡាក់ឈាម) ។ ករណីនេះសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្សយ័ដៃដល់បានហើយ ហើយលោកឧត្តមសេនីយ៍ស្នងការ បានចាត់តាំង លោកស្នងការរង ហេង វុទ្ធី ទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញ ដឹកនាំកម្លាំងចេញសហប្រតិបត្តិការជាមួយអង្គភាពពាក់ពន្ធ័ តាមប្រមាញ់ជនសង្សយ័ ដែលកំពុងរត់គេចខ្លួន។ រហូតដល់ម៉ោង១៨:៥០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងសហការជាមួយសមត្ថកិច្ចស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្សយ័ដៃដល់ ឈ្មោះម៉េង ចាន់ថា ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មកធ្វើជាកម្មករចំការកៅស៊ូនៅភូមិ-ឃុំកើតហេតុខាងលើ។ គូបញ្ជាក់ថាជនសង្សយ័បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំឯកសារ និងចាត់ការតាមនីតិវិធី៕