(ប៉ៃលិន)៖អ្នករកស៊ីចងការប្រាក់ម្នាក់ពេលចតរថយន្តទុកមួយកន្លែងបានប្រហែលជាកន្លះម៉ោងស្រាប់តែភ្លើងឆេះរថយន្តគាត់នឹងផ្ទះធ្វើអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៣នឹង៤០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ម្ចាស់រថយន្តនឹងជាម្ចាស់ផ្ទះមានឈ្មោះ ឡុង លីអៀង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាអ្នកចងការប្រាក់ក្នុងកាស៊ីណូប៉ៃលិនគ្រុម។មូលហេតុឆេះចេញពីកន្ទុយរថយន្តចតចោលនៅខាងមុខផ្ទះបណ្តាលអោយខូចខាតរថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ AO-4768 ទាំងស្រុង នឹងបានឆេះឯកសារ នឹងលុយដុល្លាចំនួន ២២០០$ នឹងលុយបាត ជាង ២០០០០បាទ ។សមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោង ០៣:០០ នាទី ម្ចាស់រថយន្តខាងលើបានមកពីផឹកស៊ីរួចចតឡានទុកនៅមុខផ្ទះដូចធម្មតា លុះប្រហែលកន្លះម៉ោងក្រោយមក ឡានបានស្រែក ( សារ៉ែនតេលេ)ខ្លាំងម្ចាស់ក៏បានចេញមកក្រៅស្រាប់តែឃើញឡានឆេះនឹងរាលដាលដល់ផ្ទះនៅផ្នែកខ្លះៗទៀតហើយបានហៅអោយគេជួយពន្លត់ នឹងបានរាយការណ៍អោយខាងអគ្គីភ័យជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន ០១ឡានទើបរលត់ទាំងស្រុង៕