ខេត្តបន្ទាយមានជ័យ ៖ ក្មេងសិស្សសាលា៣នាក់ និងយុវជនម្នាក់ទៀតអ្នកបើកម៉ូតូសរុប៤នាក់បានទទួលរងរបួសធ្ងន់ខណៈដែលមានរថយន្តមួយគ្រឿងដឹកផ្ទុកថ្មធ្វើផ្លូវជាតិលេខ៥៨ បានបើកបុកម៉ូតូក្មេងរងគ្រោះដែលចេញពីសាលារៀនពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសបែបនោះតែម្តង។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចណុចផ្លូវបែកច្រកអូរបីជាន់ស្ថិត ភូមិអូបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។បើតាមប្រភពព័ត៌មានអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បានជិះម៉ូតូដឹកផ្ទុកក្មេងស្រី៣នាក់ចេញពីសាលារៀន លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញរថយន្តដឹកថ្មធុនធំ១គ្រឿងបើកយ៉ាងលឿនក្នុងទិសដៅពីត្បូងមកជើងហើយក៏ជ្រុលបុកម៉ូតូក្មេងរងគ្រោះពេញទំហឹងបណ្តាលឲ្យអ្នកជិះលើម៉ូតូ៤នាក់ទទួលរងរបួសធ្ងន់។ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ក៏ប៉ុន្តែសមត្ថកិច្ចកំពុងដេញតាមចាប់រថយន្តបង្កនោះហើយ។ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងទៀតថា ក្រោយពីកើតហេតុជនរងគ្រោះ៤នាក់ ក៏ត្រូវបានអ្នកភូមិដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ តែប្រជាពលរដ្ឋនិយាយថា ពួកគេទាំង៤នាក់រងរបួសមានសង្ឃឹមតិចតួចណាស់នៅរស់រៀនមានជីវិត។ក្មេងរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ៕
ព័ត៌មានជាតិ រថយន្តដឹកថ្មធ...