ចោរលួចក្របីទាំងយប់ត្រូវអ្នកភូមិទាន់រត់បាតជើងសរព្រាត

126

ព្រៃវែង៖នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១ នៅចំណុចផ្ទះឈ្មោះ ឈិន រឹម ភេទប្រុស អាយុ ៦០ឆ្នាំនៅ ភូមិដូនយូរ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចោរបានចូលលួចក្របីចំនួន២ ក្បាល មេ១ក្បាល កូន១ក្បាលហើយដឹកចេញតាមក្រោយ ផ្ទះមកទិសខាងលិចឡើងមកតាមថ្នល់ពេលនោះឈ្មោះ ប៉ៃ សុខលី ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិជាមួយបានឮឆ្កែព្រុះខ្លាំងពេក បានក្រោកឡើងមើលបានឃើញមានមនុស្ស ២នាក់ដឹកក្របីនៅពេលនោះ​ អ្នកភូមិមានការភ្ញាក់ផ្អើល និងដេញតាមធ្វើឱ្យក្រុមចោរភ័យស្លន់ស្លោបានរត់គេចខ្លួនបាត់។បន្ទាប់មកអ្នកភូមិ ឈ្មោះ ប៉ៃ សុខលី បានរាយការណ៍មកលោកមេប៉ុស្តិ៍បានដឹកនាំកំលាំងទៅស្ទាក់ពួកវាបានលែងក្របីរត់គេចខ្លួនបាត់។បច្ចុប្បន្នក្របីបានប្រគល់ជូនម្ចាស់វិញ ៕

Comments

comments