ឃាត់ខ្លួនស្រ្តីវៀតណាមម្នាក់ នឹងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់

349

ស្រុកពញាឮ៖ នៅថ្ងៃនេះសមត្ថកិច្ចបានរាយការណ៍ថាមានករណីជួញដូរនូវសាធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង១៦នឹង១២នាទី  នៅចំណុច ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាលរហូតឈានដល់ការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ។ជនសង្ស័យដែលសមត្ថកិច្ចបាន ឃាត់ខ្លួនមានឈ្មោះ ង្វៀង.ធីសាវ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់បង្អែម ទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល រួមនឹងវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាមេតំហ្វេមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន០២ កញ្ចប់តូច និងទូរសព្ទ័ដៃ០១គ្រឿងម៉ាក Nokia អិនចុចពិល។សមត្ថកិច្ចបានអផយដឹងថា បន្ទាប់ពីកម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើ ដោយលក់ជារូបភាពជាអ្នកលក់បង្អែមអូសរទេះតាមភូមិបន្ទាប់មកកម្លាំងរបស់យើងបានសហការជាមួយកម្លាំងប៉ុស្តិ៍កំពង់លួងចុះទៅបង្ក្រាបឆែកឆេរនិងខ្លួនបានវត្ថុតាងដូចខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ  ដើម្បីបន្តធ្វើការសាកសួរក្រោយពីការសួររួចជនសង្ស័យសារភាពថាខ្លួនបានទិញថ្នាំពីស្វាយប៉ាក រាជធានីភ្នំពេញ ក្នុងមួយកញ្ចប់តូចតម្លៃចាប់ពីចំនួន១០០០០រៀលឡើងទៅ ដើម្បីយកមកលក់បន្ត ៕

Comments

comments