ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈទៅមើលទឹកស្រែពេលភ្លៀងកំពុងធ្លាក់ខ្លាំងនិងមានផ្គររន្ទះ

143

នៅថ្ងៃម្សិលមិញ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រៀកបានទទួលព័ត៌មានពីលោកមេភូមិប្រិយ៍ថាមានស្រ្តីម្នាក់ឈ្មោះ អ៊ុន ស្វិត អាយុ ៤៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្លាប់ដោយសាររន្ទះបាញ់ ខណៈពេលទៅមើលទឹកស្រែរបស់ខ្លួនដែលកំពុងភ្លៀងធ្លាក់ខ្លាំង និងមានផ្គររន្ទះ ។ទទួលបានព័ត៌មានភ្លាម ៖ លោកនាយប៉ុស្តិ៍ និងកម្លាំងជំនាញពិនិត្យកន្លែងកើតបានចុះទៅដល់កន្លែងកើតហេតុភ្លាមដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យទៅលើសាកសពក្លាចមានពាក់ព័ន្ធករណីឃាតកម្ម ។ ក្រោយពីបានពិនិត្យទៅលើសាកសពរួចរាល់កម្លាំងជំនាញយើងបានពិនិត្យឃើញថាមិនមានស្លាកស្នាមដែលគួរឲ្យសង្ស័យជាមួយករណីឃាតកម្មឡើយ ។ បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញយើងប្រគល់ទៅឲ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ។

Comments

comments