មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ​  បើមិនដក​ដាច់ខាតត្រូវផ្ទុះអាវុធ

186

ស្ទឹងត្រែង៖ អស់ពេលអត់ធ្មត់ហើយសម្រាប់កងទ័ពឡាវ​ដែលកម្ពុជាត្រៀមចាត់ការ​ប្រសិនបើមិនព្រមដកទ័ពចេញ​។មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ​បានប្រកាសដាច់ខាតថា​កម្ពុជាត្រូវតែផ្ទុះអាវុធ​ប្រសិនបើកងទ័ពឡាវមិនព្រមដកកងទ័ពចេញពីព្រំដែន​។ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុននេះបន្តិច​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ សុជាតិ​ “យើងត្រៀមលក្ខណៈកំពុងរងចាំបញ្ជា​ សម្តេច​នាយករដ្ឋមន្រ្តី​ “។​បើតាមលោក​ ឈុំ​ សុជាតិ​ “យើងទ្រាំយូរហើយ​… សម្តេចលោក​ខឹង​…. ដាច់ខាត​យើងត្រូវតែផ្ទុះអាវុធ​បើសិនកងទ័ពឡាវមិនដកចេញពីព្រំដែន​ “។គួរបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើកាព្រមានធ្ងន់ៗ ដល់ភាគីឡាវឲ្យដកទ័ពចេញពីប្រទេសកម្ពុជាក្នុងរយៈពេលមិនឲ្យលើសពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៧នោះឡើយ ។​ ការព្រមានប្រើកណ្តាប់ដៃដែករបស់នាយករដ្ឋមន្រ្តី​បន្ទាប់ពីកងទ័ពឡាវ​បានឈ្លានពានចូលមកទឹកដីកម្ពុជានៅតំបន់ព្រំដែន​ក្នុងទឹកខេត្តស្ទឹងត្រែង​អស់រយះពេលកន្លះឆ្នាំ​ ៕

Comments

comments