សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេទ័ពរបស់កម្ពុជាទាំងអស់ថានៅពេលនេះការចរចាទទួលបានជោគជ័យហើយ ក្រោយនាយករដ្ឋមន្ដ្រីឡាវយល់ព្រមដកទ័ពចេញពីកម្ពុជានាយករដ្ឋមន្ត្រីឡាវ លោក ថងលូង ស៊ីសាលីត បានប្រកាសដកកម្លាំងកងទ័ពចេញពីតំបន់ប្រឈមមុខដាក់គ្នាជាមួយកម្ពុជាហើយ ដោយធ្វើឡើងមិនឲ្យហួសពីព្រឹកថ្ងៃទី១៣ ខែសីហា ស្អែកនេះនោះទេ។នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីឡាវក្នុងសន្និសីទកាសែតជាមួយសម្ដេច ហ៊ុន សែន នៅប្រទេសឡាវ នៅព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៧ នេះ៕