រដ្ឋាភិបាលស្នើជប៉ុនជួយវិនិយោគរទេសភ្លើងអាកាសតម្លៃ800លានដុល្លារ

215

សម្តេចតេជោហ៊ុន សែន បានលើកឡើងថា ក្រុងភ្នំពេញយើងបច្ចុប្បន្ន គឺស្ទះផ្លូវខ្លាំងណាស់ ទោះបីប្រជាជនចេញចរាចរណ៍តែ ៣០% ក៏ដោយ ក៏នៅតែស្ទះ ដែរ។ដូច្នេះគម្រោងដែលសម្តេចបានអោយជប៉ុនសិក្សា ជួយវិនិយោគលើ រទេះភ្លើងលើផ្លូវអាកាស ដែលគេហៅថា ស្កាយត្រេន SkyTrain ដែលគ្រោងចំណាយថវិការ ប្រមាណ ៨០០លានដុល្លា គឺសម្រាប់ ជួយរំដោះចរាចរណ៍ ក្រុងភ្នំពេញ ពីមុខរ៉ារទេះភ្លើង ឆ្ពោះទៅព្រលានយន្តហោះ ភ្នំពេញ ចម្ងាយ១៨គម ។ ប្រជាជនក្នុងទីក្រុងភ្នំពេញមួយចំនួនបានលើឡើងថាប្រសិនបើគំរោងនេះលេចចេញជារូបរាងមែនពួកគាត់រំពឹងថា ភ្នំពេញនឹងអាចកាត់បន្ថយនូវការកកស្ទះបានមួយចំណែកធំជាមិនខាន៕

Comments

comments