ភ្នំពេញ:កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្រោមការសម្របសម្រួលពីតំណាងអយ្យការ មានការចូលរូមពីនគរបាល និងអាជ្ញាធរមូលដ្ឋាននៅល្ងាចថ្ងៃម្សិលមិញនេះបានបើកប្រតិបត្តិការចុះបង្ក្រាបជនជាតិចិនមួយក្រុមមានចំនួនរហូត២២៥នាក់ក្នុងនោះប្រុស២០០នាក់និងស្ត្រី២៥នាក់ដែលពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយតាមប្រព័ន្ធ Internet នៅក្នុងខុនដូមួយកន្លែង សង្កាត់បឹងកក់២ ខណ្ឌទួលគោក នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ។លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបញ្ជាក់ទៀតថាគិតត្រឹមម៉ោង៧យប់ថ្ងៃទី១៦ ខែសីហា នេះដោយសារជនសង្ស័យមានចំនួនច្រើនពេក ដូច្នេះកម្លាំងនគរបាលសម្រេចឃាត់ខ្លួន ពួកគេឲ្យនៅក្នុងទីតាំងខុនដូខាងលើនេះដដែល ក្រោមការយាមកាមយ៉ាងដិតដល់។ទន្ទឹមនឹងការឃាត់ខ្លួនជនជាតិចិន ដែលមានស្រីមានប្រុសខាងលើនេះកម្លាំងនគរបាលក៏បានរកឃើញនិងដកហូតសម្ភារៈជាច្រើនផងដែរដែលពួកគេទុកសម្រាប់ប្រើប្រាស់ប្រព្រឹត្តបទល្មើសទាំងនេះ៕