ស្រុកមុខកំពូល៖ បុរសម្នាកបានស្លាប់ដោយខ្យល់គពេលទៅដាក់មងក្នុងស្រែទឹកត្រឹមជង្គង់កាលពីថ្ងៃម្សិលមិញវេលាម៉ោង០៨នឹង៣០នាទី នៅចំណុចដីស្រែប្រាំងឈ្មោអ៊ូ ព្រឿងភូមិថ្មីឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្កកណ្ដាល។ ជនរងគ្រោះឈ្មោះឆន ធាភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិថ្មីឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ យោងតាមការស្រាវជ្រាវរបស់ផ្នែកនគរបាលយុត្តិធម៌ស្រុកបានអោយដឹងថា៖នៅថ្ងៃទី១៦.០៨.២០១៧ម៉ោង០៥.០០នាទីភ្លឺជនរងគ្រោះបានក្រោកពីដេកជួយលើកឥវ៉ាន់អោយកូនប្រសារដាក់ឡានដើម្បីទៅធ្វើការនៅភ្នំពេញបន្ទាប់មកជនរងគ្រោះបានចូលផឹកស្រានៅផ្ទះឈ្មោះថោង ម៉ើ ចំនួន០១កែវរួចដើរមកផ្ទះយកថុងដាក់ត្រីទៅមើលមងនៅកន្លែងកើតហេតុ។លុះដល់ម៉ោង០៧:០០នាទីប្រពន្ធមកពីលក់ខោអាវជជុះនៅផ្សាមកដល់ផ្ទះពុំឃើញប្ដីក៍នាំចៅដើររកនៅកន្លែងដែលប្តីធ្លាប់រាយមង។ ពេលរកមិនឃើញប្ដី ក៍បានចុះទៅលើកមងខ្លួនឯងនៅកន្លែងកើតហេតុស្រាប់តែឃើញប្ដីរបស់ខ្លួនដេកផ្កាប់មុខស្លាប់ក្នុងទឹកជំរៅត្រឹមជង្គង់ក្បាលទៅកើតជើងទាំងពីរសណ្ដូកទៅលិចបន្ទាប់មកក៏ស្រែកហៅគេអោយជួយដោយលើកសពយកមកដាក់លើគោកនិងរាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍នៅវេលាម៉ោង១១:២៣នាទី។ក្រោយពីទទួលដំណឹងរួចកម្លាំងជំនាញស្រុកប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសពឃើញថា:សាកសពពុំមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ។ការសន្និដ្ឋាន:របស់គ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារខ្យល់គ ហើយដួលនៅក្នុងទឹកក្នុងពេលមើលមង។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ បុរសម្នាក់ខ្យ...