កំពង់ចាម: កាលពីថ្ងៃម្សិលមិញ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រី៥នាក់ ជាប់ពាក់ព័ន្ធថ្នាំញៀនត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បើកប្រតិបត្តិការណ៍ចុះបង្ក្រាបការជួញដូរថ្នាំញៀន២ករណី និងឃាត់ខ្លួនជាបន្តបន្ទាប់ ។ករណីទី១.សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១ និង១៥នាទី នៅភូមិវាលរីកើតឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ នូ សុឃាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ អោម ចាន់ណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង២នាក់នេះរស់នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១០កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង, ដាវ៣ដើម, ជំពាមកៅស៊ូរ២, គ្រាប់កាំភ្លើង៣គ្រាប់, ឧបករណ៍ជក់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ដោយឡែកករណីទី២.សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីល្ងាច ថ្ងៃដដែល ដោយកម្លាំងជំនាញបានបង្ក្រាបនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១-ឈ្មោះ វ៉េត សុខកាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ទី២-ឈ្មោះ វ៉ាន មារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងទី៣-ឈ្មោះ ស្រេន សារ៉េន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពឺក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា២កញ្ចប់ (ធំ១កញ្ចប់), ទូរស័ព្ទដៃ១គ្រឿង, ដាវ២ដើម, ដែកចុងស្រួច(ជំពូសទុង)២ដើម, គ្រាប់បែកដៃ១គ្រាប់, ឧបករណ៍ជក់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនផង ៕