ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅក្បែរផ្លូវលំសមត្ថកិច្ចសន្និដ្ធានថាខ្យល់គរ

250

 (កណ្តាល): មានការភ្ញាក់ផ្អើលទាំងព្រឹកដោយសារប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្បែរផ្លូវលំកាលពីវេលាម៉ោង6និង39នាទីថ្ងៃទី17 ខែសីហា ឆ្នាំ2017 នៅចំណុចផ្លូវលំស្ថិតក្នុង ភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះស៊ឹម ហន ភេទប្រុស អាយុ49ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូម ឃុំខាងលើ។ប្រភពព័ត៌មាននិយាយថានៅវេលាម៉ោង4និង30នាទីទាបភ្លឺថ្ងៃដដែលជនរងគ្រោះឈ្មោះស៊ឹម ហន បានចេញពីផ្ទះរបស់ខ្លួនដើរមកផ្ទះរបស់ឈ្មោះឌឹម ម៉ាប់ ភេទប្រុស អាយុ55ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្បែរគ្នាដោយមានពិធីបុណ្យសពផងនោះជនរងគ្រោះបានបបួលឈ្មោះឌឹម ម៉ាប់ ផឹកស្រាទៀតដើម្បីកំដររោងបុណ្យ។ខណៈនោះឈ្មោះឌឹម ម៉ាប់ ប្រាប់ថាអត់មានស្រាផឹកទេហើយក៏មិនបានផឹកទៅ។លុះព្រឹកវេលាម៉ោង6និង39ថ្ងៃដដែលឈ្មោះមិន អូន ភេទប្រុស អាយុ38ឆ្នាំ ជនជាតិខ្មែរដែលមានទីលំនៅជិតគ្នាបានដើរចេញពីផ្ទះក៍ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្បែរផ្លូវលំជាប់របងផ្ទះឈ្មោះឌឹម ម៉ាប់ស្លាប់បាត់ទៅហើយក៏រាយការណ៍ទៅប្រាប់នគរបាលប៉ុស្តិ៍ភ្លាម។ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលជំនាញស្រុកអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុពិនិត្យសពឃើញថាពុំមានស្លាកស្នាមអ្វីគួកត់សំគាល់ឡើយ។តាមការសន្និដ្ឋានរបស់គណៈកម្មាការឲ្យដឹងថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។បន្ទាប់ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Comments

comments