គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​នៅលើ​ខ្នងភ្នំ​ព្រឹកបណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់និង​រថយន្ត​ខូចខាត​​យ៉ាងដំណំ

269

បាត់ដំបងៈ ហេតុការណ៍​នេះកើតឡើង​នៅ​ល្ងាច​ថ្ងៃម្សិលមិញ នៅក្នុង​ស្រុក​ភ្នំព្រឹកខេត្តបាត់ដំបង។ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅលើ​ខ្នងភ្នំ​ព្រឹកបណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់និង​រថយន្ត​មួយគ្រឿងខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ។សាក្សីនៅកន្លែងបានអោយដឹងថាមុនពេល​កើតហេតុខណៈ​មេឃ​កំពុងមាន​ភ្លៀងខ្យល់​យ៉ាងខ្លាំងមាន​រថយន្ត១គ្រឿង ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6791 មកដល់​ចំណុចកើតហេតុមិនដឹង​យ៉ាងម៉េចបាន​រេ​ចង្កូត​ទៅបុក​គូទ​រថយន្ត​កូរ៉េ​ដឹក​ពោត១គ្រឿង​ទៀតពីក្រោយ​ពេញទំហឹងបណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​របួសធ្ងន់និង​ខូចខាត​រថយន្ត​យ៉ាងដំណំ។ជនបង្កនិង​ជា​ជនរងគ្រោះ​ផង​នោះ មានឈ្មោះ យ៉ង់ សារឿន ភេទ​ប្រុស អាយុ៣៦ឆ្នាំ រស់នៅ​ភូមិ​ស្នុ​ក​ទ្រូ ឃុំ​ស្នុ​ក​ទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង។ចំណែក​ម្ចាស់​រថយន្ត​កូរ៉េ ឈ្មោះ ជុំ សំអាត ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង។ក្រោយ​កើតហេតុសមត្ថកិច្ច​នគរបាល​ផ្នែក​ចរាចរណ៍​ផ្លូវគោក​ស្រុក​ភ្នំព្រឹក ចុះទៅ​វាស់វែងនិង​ស្ទួ​ច​រថយន្ត​យកទៅ​រក្សាទុករង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយខណៈ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យដើម្បី​ជួយសង្គ្រោះ៕

Comments

comments