ស្រុកកៀនស្វាយ: គ្រោះថ្នាក់ចរាចរណ៍រថយន្ដកង់ទ័រនឺដែលបណ្តាលមកពីគេចរឺម៉កកង់ហើយបុកចូលផ្ទះប្រជាពលរដ្ឋដែលលក់ដូរតាមដងផ្លូវជាតិលេខ1បណ្តាលអោយមនុស្ស2នាក់រងរបួសកាលពីថ្ងៃម្សិលមិញនៅចំណុចទល់មុខផ្សារគគីរស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ស្រ្តីដែលរងរបួសមានឈ្មោះ១. ឈ្មោះអ៊ុន ស្រីវិត ភេទស្រី អាយុ៣៥ឆ្នាំ(ខ្មែរ) មុខរបរកសិករ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។(រងរបួសធ្ងន់)២. ឈ្មោះសារិន សៀងលេន(ហៅស្រីម៉ៅ) ភេទស្រី អាយុ៣២ឆ្នាំ(ខ្មែរ) មុខរបរកសិករមានទីលំនៅភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល។(រងរបួសធ្ងន់)និងបណ្ដាលអោយខូចខាតសម្ភារៈរបស់1•ឈ្មោះ មាស ស៊ីម ភេទស្រី អាយុ៥៥ឆ្នាំ(ខ្មែរ)មុខរបរលក់ដូរ មានទីលំនៅភូមិកើតហេតុខាងលើ មួយចំនួនដូចខាងក្រោមៈបែកទូរទស្សន៍ចំនួន០៤គ្រឿង៣២អីងចំនួន០៣គ្រឿងនិង៤២អីងចំនួន០១គ្រឿង មូលធំចំនួន០១គ្រឿងកង់ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង កង្ហារចំនួន០១គ្រឿងអង់តែនវិល០១គ្រឿង កៅអីចំនួន០៦គ្រឿង ធុងបាសចំនួន០២គ្រឿង ប្រេះធ្នឹមផ្ទះ 2•ផ្ទះឈ្មោះស្រី វឌ្ឍនះ ភេទប្រុស អាយុ៥៥ឆ្នាំ(ខ្មែរ) មុខរបរលក់ដូរមានទីលំនៅភូមិកើតហេតុខាងលើបានខូចខាតសំភារះដូចខាងក្រោមៈ ធុងខ្លះសេចំណុស២០០លីតចំនួន០២ ធុងខ្លះសេចណុស១៥០លីតចំនួន០៥ ធុងខ្លះសេ៦០លីតចំនួន០៧ ធុងខ្លះសេ៤០លីតចំនួន០៣ ធុងខ្លះសេ៨០លីតចំនួន០៣ ធុងខ្លះសេ៣៨លីតចំនួន០៨ អាគុយ៤០APចំនួន១២អាគុយ អាគុយ៥០APចំនួន០៨អាគុយ អាគុយ៧០APចំនួន០៤ TVស្ដើង៤២អីងចំនួន០៤ TVស្ដើង៤០អីងចំនួន០៣ TVស្ដើង៣២អីងចំនួន០៤ TVស្ដើង៣០អីងចំនួន០៤ បំពង់ទឹកក្ដៅចំនួន០៤ កៅអីចំនួន៨០ ស្ពីកឃ័រអ៊ុបលីចំនួន០៥ ធុងទំហ៊ុ០៤ទឹកក្រុមហ៊ុនចិនចំនួន០៤ ធុងបាសស្រ៊ីនចំនួន០២គូរ តុអ៊ីណុកមូលចំនួន០២ តុអ៊ីណុកជ្រុងចំនួន០៤ ម៉ូតូស្គុបពីចំនួន០១គ្រឿង កង់ចំនួន០១គ្រឿង ទូកាហ្វេដាក់សំភារះ ឆ្នាំបាយអគ្គីសនីចំនួន០២កេស អឹមភ្លី០៨គ្រាប់ចំនួន០៤ អឹមភ្លី០៤គ្រាប់ចំនួន០៦ អឹមភ្លីមានម៉ិចចំនួន០២ អង់តែនវិលចំនួន០៥ កៅអីតូចចំនួន២០ ស្ពីកឃ័រតូចចំនួន០៤ ខ្សែភ្លើង២គុណ០.៥ចំនួន០២ដុំ ខ្សែភ្លើង២គុណ១ចំនួន០៣ដុំ ខ្សែភ្លើង២គុណ១.៥ចំនួន០៤ដុំ ខ្សែភ្លើង២គុណ២.៥ចំនួន០៤ដុំ TV២៤អីងចំនួន០៦គ្រឿង ផ្ទាំស៊ូលឡាចំនួន០១ ខូចទ្វារូតនិងប្រេះធ្នឹមផ្ទះ 3•ផ្ទះឈ្មោះ ប្រាក់ ស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ(ខ្មែរ)មុខរបរលក់ទូរសព្ទ័ដៃគគីរ(១៦៨) មានទីលំនៅភូមិកើតហេតុខាងលើខូចខាចសំភារះដូចខាថក្រោមៈ ទូកញ្ចក់សំរាប់តាំងទូរសព្ទ័ចំនួន០១ IPhone6ចំនួន០៣ដើម Iphone5ចំនួន០១ដើម Ipad2ចំនួន០១ដើម Huwai T1ចំនួន០១ដើម Huwai Tapចំនួន០១ដើម Megaចំនួន០២ដើម Nokia N6ចំនួន០១ដើម LG .f100ចំនួន០១ដើមSamsung9152ចំនួន០១ដើម Samsung S4ចំនួន០១ដើម SamsungNote5ចំនួន០១ដើម LG.Gpro2ចំនួន០១ដើម prodaចំនួន០១ដើម Vega870ចំនួន០១ដើម ឆ្នាំងសាក កាសនិងសំភារះផ្សេងៗដែរខូចខាតមួយចំនួន។សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ខាងលើមកពីឈ្មោះខែន ចន្ធី ភេទប្រុស អាយុ២៦ឆ្នាំ (ខ្មែរ) មុខរបរបើកបរ មានទីលំនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត បានបើករថយន្ដកង់ទ័រនឺមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A.1684ទិញដៅភ្នំពេញអ្នកលឿងលុះមកចំណុចកើតហេតុខាងលើរថយន្ដកង់ទ័រនឺបានគេចពីរឺម៉កកង់ដែលបើកបរទិសដៅបញ្រ្ចាស់គ្នាក៍ជ្រុលទៅបុកកន្លែងគេលក់ដូរដែលមានឈ្មោះដូចខាងលើបណ្ដាលអោយរងរបួសមនុស្សចំនួនពីរនាក់ និងខូចខាតសម្ភារៈមួយចំនួនដូចបានរៀបរាប់ខាងលើ ចំណែកអ្នកបើកបររថយន្ដត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។