(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចលុបចោលនិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងកំពុងប្រើប្រាស់។នៅក្នុងអនុក្រឹត្យដែលទើបទទួលបាននេះ បានបញ្ជាក់ថា ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីគឺសំដៅដល់ឯកសាររដ្ឋបាលកម្ពុជាដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ដោយខុសច្បាប់ ឬផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តជាធរមាន។អនុក្រឹត្យនេះក៏បានកំណត់ដែរថា ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយបែបបទនិងនីតិវិធីនៃការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ចំណែកជនរបរទេសណាដែលនៅតែបន្តកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬបុគ្គលណាដែលឃុបឃិត លួចលាក់ក្លែងបន្លំ ឬបន្តផ្តល់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីឱ្យជនបរទេសកាន់កាប់ប្រើប្រាស់នោះត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕