អគ្គីភ័យបានឆេះរោងចិញ្ចឹមត្រីនៅសង្កាត់ព្រែកព្នៅទាំងស្រុង

123

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩ និង២០នាទី មានអគ្គីភ័យមួយកន្លែងកើតឡើងនៅត្រង់ចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  ជាប្រភេទរោងចិញ្ចឹមត្រី ឯទំហំនៃការខូចខាតមានឆេះរោងចិញ្ចឹមត្រីមួយមានទំហំ ៥X១០ ម៉ែត្រ (ឆេះអស់ទាំងស្រុង ) ម៉ាស៊ីនបូបទឹក០៣គ្រឿង ម៉ាស៊ីនសំរាប់កិនចំណីត្រីចំនួន០២គ្រឿង និងម៉ូតូម៉ាកWave ចំនួនមួយគ្រឿងដែលមានម្ចាស់ឈ្មោះ  លី ហួរ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរចិញ្ចឹមត្រី និងជាម្ចាស់រោងជួលស្នាក់កន្លែងកើតហេតុខាងលើ  មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយក៏ឆាបឆេះឡើង។ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនតេលាអស់ចំនួន០៣គ្រឿង និងក្រុមហ៊ុនសូគីម៉ិចចំនួន០១គ្រឿង។ ករណីឆាបឆេះខាងលើបានរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង ០៩ និង ៤៥ នាទី។

Comments

comments