រថយន្តស្ទួចបុកចូលរបងសកលវិទ្យាល័យបណ្ដាលអោយនិស្សិតស្រីម្នាក់បាក់ដៃស្ដាំ

112

ភ្នំពេញ ៖ រថយន្តស្ទួចសង្ស័យដាច់ហ្រ្វាំងបុកម៉ូតូឌ្រីមសង់ បន្តបុករះចូលរបងសកលវិទ្យាល័យបណ្ដាលអោយនិស្សិតស្រីម្នាក់របួសបាក់ដៃស្ដាំនិងព្រូសរថយន្តស្ទួចរបួសម្នាក់របួសផងដែរ កាលវេលាម៉ោង២និង២០នាទីថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តតាមផ្លូវ២៧១កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ប្រភពព័ត៌មានប្រជាពលរដ្ឋពីអ្នកដំណើរបានប្រាប់ថាដោយមានរថយន្តស្ទួចកូរ៉េ១គ្រឿងពណ៍ខៀវពាក់ស្លាក​លេខភ្នំពេញ3B.8021បើកតាមផ្លូវ២៧១ក្នុងទិសដៅពីកើតមកលិចមិនដឹងមូលហេតុអ្វីនោះទេស្រាប់តែមកបុកម៉ូតូឌ្រីមសេ ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BM0268អ្នកបើកជានិស្សិតម្នាក់បើកតាមផ្លូវ១៨៣ឡើងចំណាតក្នុងទិសដៅ ពីជើងមកត្បូងហើយបណ្ដាលអោយនិស្សិតស្រីម្នាក់របួសបាក់ដៃស្ដាំនិងអ្នកព្រូនឡានម្នាក់រងរបួសផងដែរក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ទើបមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ក្រោយមកកម្លាំងនគរបាលចរាចរណ៍ ខណ្ឌចំការមន ក៏សម្រេចបញ្ជូនរថយន្តបង្កនិងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ៕

Comments

comments