ម្នាក់ស្លាប់ម្នាក់របួសស្រាលនិងរថយន្តទូចធំ2គ្រឿងរងការខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍2កន្លែងផ្សេងគ្នាក្នុងស្រុក

153

កៀនស្វាយ​(កណ្តាល):តែមួយយប់សោះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង2កន្លែងផ្សេងគ្នាបង្កឲ្យមានមនុស្ស2នាក់ស្លាប់និងរងរបួសនិងរថយន្តចំនួន2គ្រឿងរងការខូចខាត។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថាករណីទី1ដោយរថយន្តមិនស្គាល់ម៉ាក1គ្រឿងបានបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងបុកបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បណ្តើរកង់ឆ្លងកាត់ថ្នល់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង22និង30នាទីថ្ងៃទី18ខែសីហាឆ្នាំ2017លើកំណាត់ផ្លូវជាតិលេខ1ចន្លោះគីឡូម៉ែត្រលេខ41.42ស្ថិតក្នុង ភូមិស្ទឹង2 ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។បន្ទាប់ពីបើកបុកមនុស្សស្លាប់រថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល។ ករណីទី2រវាងរថយន្តម៉ាកកុងទ័រនឺ1គ្រឿងពណ៏សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ3C.7885ជារបស់ក្រុមហ៊ុន(សូ.ងួន)បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងបានជ្រុលចង្កូតទៅបុកគូទរថយន្តម៉ាកសាំយ៉ុងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2K.8169ដែលកំពុងបើកបរស្របទិសគ្នាចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តសាំយ៉ុងហោះផ្លោងធ្លាក់ទៅខាងក្រោមចិញ្ចើមថ្នល់ជាតិបង្កតៃកុងឈ្មោះអៀង មករា ភេទប្រុស អាយុ35ឆ្នាំ(ខ្មែរ)មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺរងរបួសស្រាលកាលពីវេលាម៉ោង5និង10នាទីទៀបភ្លឺថ្ងៃទី19 ខែសីហា ឆ្នាំ2017 នៅលើកំណាត់ផ្លូវជាតិលេខ1ចន្លោះគីឡូម៉ែត្រលេខ23.24ស្ថិតក្នុង ភូមិដីឥដ្ធកោះផុស3 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។បន្ទាប់បង្ករួចតៃកុងរថយន្តកុងទ័រនឺបានដាក់មេប្រូចបាត់ស្រមោល។ក្រោយពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំង2កន្លែងខាងលើនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញបានចុះធ្វើការវាស់វែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យរួចប្រមូលយកមធ្យោបាយមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី។រឯសពមិនទាន់ស្គាល់អត្តសញ្ញាណកំពុងស្រាវជ្រាវស្វែងរកក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។មហាជនជាច្រើនបានធ្វើការរិះគន់ថាសព្វថ្ងៃនៅតាមបណ្តោយផ្លូវជាតិលេខ1នេះមានរថយន្តកុងទ័រនឺបើកបរលឿនៗណាស់ហើយតៃកុងភាគច្រើនគឺក្មេងៗបើកវ៉ាជែងគូរឲ្យខ្លាចហើយខ្លះបើត្រូវបត់គឺបត់ភ្លាមដោយមិនមើលមុខមើលក្រោយឫកាច់ស៊ីញ៉អ្វីទាំងអស់តែងតែបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៍ទៃជាញឹកញ៉ាប់។ពិសេសនៅចំណុចមុខកំពង់ផែស្វ័យយត្ន័ថ្មីនៅ​ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង5.6ល្ងាចរហូតដល់យប់គឺរថយន្តកុងទ័រនឺចតអនាធិបតេយ្យពាស់ពេញលើដងផ្លូវជាតិលេខ1ដោយគ្មានដាក់ស្លាកសញ្ញាសម្គាល់អ្វីឡើយ៕

Comments

comments