សន្តិសុខឯកជនម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណបាញ់រះរបួសធ្ងន់បន្ទាប់ពីដើរអើតឡឺមរថយន្ត

146

រាជធានីភ្នំពេញ ៖ បុរសចំនួន ១នាក់ ក្នុងចំណោម ២នាក់ ត្រូវជនមិនស្គាល់មុខជាស្មាន់កាំភ្លើងបានបាញ់ចំនួន ៣គ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ចំណែកបុរសម្នាក់ទៀតមិនបានរងរបួសដោយលោតចេញពីម៉ូតូក្រាបទៅនិងដីទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីយប់រំលងអធ្រាតថ្ងៃម្សិលមិញនៅចំនុចអង់តែនទួលគោកស្ថិតក្នុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ញៀន សុផាត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សន្តិសុខឯកជនរបស់ក្រុមហ៊ុន SPES (រងរបួសធ្ងន់) ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែកក្រោម ខណ្ឌមានជ័យ។ចំណែកឯជនរងគ្រោះម្នាក់ទៀតមានឈ្មោះ សាង មករា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ យោធា (ពុំមានរងរបួសទេ) ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ បើតាមប្រភពព័ត៌មានពីមិត្តភ័ក្ត្រជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានខលទូរស័ព្ទហៅរូបខ្លួនក្នុងគោលបំណងទៅផឹកជាមួយគ្នាខណៈពេលនោះរូបខ្លួនក៏បានសួរទៅជនរងគ្រោះវិញថាគិតនាំគ្នាទៅផឹកនៅឯណាស្រាប់តែពេលនោះជនរងគ្រោះបានប្រាប់ថាអោយរូបគេស្លៀកពាក់ចេញមកចាំរូបគេទៅយកភ្លាមៗនោះជនរងគ្រោះក៏ជិះម៉ូតូ មួយគ្រឿង ម៉ាក ស្មាស់រេវ៉ូ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកយកខ្លួនទៅផឹក រួចក៏បានដំណើរទៅដល់ម្តុំអង់តែនទួលគោក ស្រាប់តែប្រទះឃើញរថយន្ត មួយគ្រឿង ម៉ាក លុចស៉ីល RX ពណ៌សមិនចាំស្លាកលេខ បានឈប់នៅទីនោះកំពុងបញ្ឆេះម៉ាស៊ីនបើកភ្លើង ភ្លាមៗនោះ បុរសរងគ្រោះបានជិះម៉ូតូក្រឡឹងមួយជុំរួចចូលទៅជិតហើយក៏បានធ្វើការសាកសួរទៅម្ចាស់រថយន្តស្រាប់តែពេលនោះម្ចាស់រថយន្តក៏បានដកកាំភ្លើងចេញមកក្រៅរួចអាម៉េបញ្ចូលគ្រាប់ រួចក៏បាញ់ទៅលើជនរងគ្រោះចំនួន ៣គ្រាប់តែម្ដង។បណ្ដាលឲ្យ ត្រូវចំដៃខាងស្តាំ ថ្ពាល់ខាងឆ្វេង និងទ្រូងខាងស្តាំ ហើយស្មាន់កាំភ្លើងរូបនោះបំរុងបាញ់ទៅមិត្តភក្ត្រ័ដែលអង្គុយខាងក្រោយបានលោតចេញពីម៉ូតូឃើញដូចច្នោះកធ្វើជាននាលដីធ្វើជាត្រូវគ្រាប់ ហើយជនដៃដល់ជាស្មាន់កាំភ្លើងបើករថយន្តគេចខ្លួនបាត់ស្រមោល។ ក្រោយពីកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់បានព្យាយាមបើកម៉ូតូទាំងរបួសទៅមន្ទីរលោកសង្ឃដោយខ្លួនឯងដើម្បីសង្គ្រោះភ្លាមៗ។ដោយឡែកបុរសម្នាក់ដែលលោតចេញពីម៉ូតូដើររកមិត្តភក្ត្រ័ដោយមិនឃើញ ក៏ត្រឡប់ទៅផ្ទះបាត់ទៅ។ បើទោះបីយ៉ាងណានោះ ករណីបាញ់ប្រហារទៅលើជនរងគ្រោះខាងលើនេះ មិនទាន់ដឹងថាផ្តើមចេញពីរឿងអ្វីឲ្យពិតប្រាកនោះទេ។លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹកនេះសមត្ថកិច្ចកបានហៅមិត្តភក្ត្រ័រងគ្រោះមកជួយបំភ្លឺនៅប៉ុស្តិ៍ទូលសង្កែផងដែរ៕

Comments

comments