អ្នកកាសែត២នាក់ត្រូវបានឃាត់ខ្លួនពីបទជំរិតទាប្រាក់

117

ភ្នំពេញ៖ អ្នកកាសែតមិនសូវជាល្បីឈ្មោះ២នាក់ ត្រូវប៉ូលិសខណ្ឌព្រែកព្នៅចាប់ខ្លួនជាបន្តបន្ទាប់ដោយម្នាក់ចាប់នៅកន្លែងប៉ូលិសនិងម្នាក់ទៀតចាប់នៅកណ្តាលក្រុងភ្នំពេញបន្ទាប់ពីពួកគេពាក់ព័ន្ធរឿងជំរិតទារលុយ១០០ដុល្លារ ថ្នូរមិនផ្សាយព័ត៌មាន។ក្រោយពីចាប់ខ្លួនអ្នកកាសែត កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ពួកគេក៏ត្រូវបានប៉ូលិសបញ្ជូនយកទៅសាកសួរនៅតុលាការក្រុងភ្នំពេញផងដែរជុំវិញករណីកំហែងយកលុយពីអធិការនគរបាលខណ្ឌព្រែកព្នៅ។អធិការនគរបាលខណ្ឌព្រែកព្នៅលោក ឈិន គឹមធុយ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃម្សនេះម្សិលមិញលោកបានបញ្ជាឲ្យចាប់ខ្លួនអ្នកកាសែត២នាក់ ដោយសារតែទ្រាំមិនបាន រឿងជំរិតទារលុយ។បើតាមលោកអធិការ “ធ្វើអ៊ីចឹង ដូចយកកាំបិតភ្ជង់កខ្ញុំអ៊ីចឹង… ភ្ជង់ពីណា មកភ្ជង់ខ្ញុំ ដឹងស្រាប់១២ខណ្ឌ ខ្ញុំនៅព្រែកព្នៅ ចុងកាត់មាត់ញកនែ+!”។បើតាមមេប៉ូលិសខណ្ឌព្រែកព្នៅដដែលរឿងនេះដំបូងឡើយផ្តើមចេញពីរឿងអ្នកកាសែតទូរស័ព្ទមកលោករួចនិយាយថាកូនចៅរបស់លោកដើរយកលុយតាមយឿត្រី បន្ទាប់មកក៏ទារលុយ១០០ដុល្លារ ដោយគំរាមថា បើមិនឲ្យនឹងយកទៅចុះផ្សាយ ហើយឲ្យគេដកដូចអធិការនគរបាលក្រុងតាខ្មៅ អ៊ីចឹង។

Comments

comments