ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០១៧ រហូតដល់ខែសីហា ឆ្នាំ២០១៩ ក្រុមកម្មករទាំងអស់នឹងមិនចំណាយថវិកា ក្នុងការជិះរថយន្តក្រុងសាធារណៈទេ។សម្តេចតេជោបានថ្លែងក្នុងពិធីចុះជួបសំណេះសំណាល ជាមួយក្រុមកម្មករនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា “ក្មួយៗកម្មករទទួលបានសេវាជិះឡានក្រុងសាធារណៈមិនយកលុយ (Free)២ឆ្នាំ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលនឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ក្មួយៗ”។សម្តេចបន្តថា ក្មួយៗគ្រាន់តែបង្ហាញកាតធ្វើការគឺទទួលបានសេវានេះភ្លាម៕