ស្រុកអង្គស្នួល៖ យុវជនម្នាក់បានឆក់ចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ភ្លាមៗទាំងព្រឹកព្រហ៊ាមនៅកន្នុងការរដ្ឋានសំណង់មួយកន្លែងយ៉ាងអណោចអធ័មបំផុត។ហេតុការនេះបានកើតឡើងនៅ ថ្ងៃទី២១ខែសីហាឆ្នាំ២០១៧វេលាម៉ោងប្រហែល១០នឹង៥៨នាទីនៅចំណុចក្នុងក្រុមហ៊ុនសាងសង់ប៉ាង ស្ថិតនៅក្នុងទីក្រុងពាណិជ្ជកម្ម ចេងឌូបាយីកម្ពុជា ចិន នៅភូមិព្រៃរកា ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនរងគ្រោះ ឈ្មោះ សុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ជនជាតិខ្មែរនៅភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២១.០៨.២០១៧ វេលាម៉ោង៧.០០នាទីឈ្មោះសុន វិសាលបានជិះម៉ូតូមកធ្វើការសំណង់ក្នុងក្រុមហ៊ុនសាងសង់ហួយ ប៉ាងស្ថិតនៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន នៅភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ បានមកធ្វើការជាមួយបងប្អូនជីដូនមួយឈ្មោះ គួក ប៊ុនលៀង ភេទប្រុសអាយុ១៨ឆ្នាំជាកម្មករសំណង់ ដូចគ្នារហូតដល់ម៉ោងប្រហែល១០.៥៨នាទីពីរនាក់បងប្អូនបានទៅមើលម៉ូទរ័ដាក់ក្នុងទឹក (ជម្រៅកន្លះម៉ែត្រ)ហើយលើកម៉ូទរ័មកកល់ក្តារ រួចហើយឈ្មោះគួច ប៊នលៀងក៏ដើរចេញពីក្នងទឹកមកលើគោកផុតហើយជនរងគ្រោះនៅក្នុងទឹកក៏ស្រែកប្រាប់ម្នាក់ទៀតឈ្មោះ កៅសុខា ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរអ្នកបកប្រែ ចិន ក្នុងក្រុមហ៊ុនហួយ ប៉ាង ឲ្យដោតភ្លើងម៉ូទរ័ទឺកស្រាប់តែដោតហើយឮជនរងគ្រោះស្រែថាអ៊ូយៗ ហើយដកខ្សែភ្លើងចេញភ្លាម ក៏រត់ទៅមើលឃើញជនរងគ្រោះស្តូកស្តឹងនៅក្នុងទឹកហើយចាប់លើយកមកដាក់លើគោកធ្វើចលនាតែជនរងគ្រោះស្លាប់បាត់ទៅហើយ។ក្រោយមកផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចាប់ផ្តើមពិនិត្យ សព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យឃុំ មេភូមិ បងប្អូនជនរងគ្រោះនគរបាលប៉ុស្តិ៍។ការសន្និដ្ឋានរបស់លោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(មកពីការធ្វេសប្រហែសស)។ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕