រថយន្តHyundaiពន្លះជាមួយម៉ូតូHonda របួស២នាក់

119

ក្រុងតាខ្មៅ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យរងរបួស០២នាក់ហេតុការណ៍បានកើតឡើងកាលថ្ងៃ​ម្សិលមិញនៅចំណុចខាងមុខ ដេប៉ូតេលាសុខជាលើផ្លូវជាតិលេខ២១A ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាបង្ករឡើងដោយរថយន្តម៉ាកHYUNDAI ពណ៌​ស ​ផ្លាកលេខក-៦៦៩៧ ភព៣ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណបើក​ទិសដៅ​ពីជើងទៅត្បូងបត់ឆ្វេងបានប៉ះជាមួយម៉ូតូម៉ាក HONDA Dream125ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GJ-4206 បើកក្នុងទិសដៅពីជើងទៅត្បូងអ្នកបើកបរឈ្មោះ រឿន សាវន(មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់មើលក្រោយ) ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។(បណ្តាលអោយរងរបួសធ្ងន់និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សាន សុធី ភេទប្រុស អាយុ១៦ឆ្នាំមានទីលំនៅភូមិ-សង្កាត់ជាមួយគ្នា រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ)រីឯមធ្យោបាយទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបានក្រុងតាខ្មៅដើម្បីក៏សាងសំណុំរឿងតាមនីតិវិធី។ មូលហេតុមកពីអ្នកបើករថយន្តម៉ាកHYUNDAIបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នរីឯអ្នកបើកម៉ូតូបើកក្នុងល្បឿនលឿន។

Comments

comments