ភ្នំពេញៈ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ យុវជនម្នាក់ បានសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ ខណៈមិត្តភក្តិ២នាក់ផ្សេងទៀតរងរបួសដៃជើងស្រាលៗ បន្ទាប់ពីពួកគេចេញពីផឹកស៊ីភ័យនឹងក្រុមក្មេងស្ទាវដេញវាយ ស្រាប់តែជិះម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកធ្វើដំណើរឆ្លងកាត់ នៅមុខហាងតែតិចឡុង ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ពួកខ្លួនបានចេញពីផឹកស៊ីនៅក្បែរកាស៊ីណូណាហ្គាវើល ហើយក៏នាំគ្នាជិះម៉ូតូមកផ្ទះ។ លុះជិះម៉ូតូដល់ចំណុចផ្លូវកើតហេតុខាងលើនេះ ក៏ស្រាប់តែមានគេជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ដេញពីក្រោយ ហើយវាយមកលើក្រុមខ្លួន ដោយមិនដឹងមូលហេតុ។យុវជនដដែលបន្តថា ពេលនោះពួកខ្លួនភ័យពេកក៏ព្យាយាមជិះគេចខ្លួន ហើយក៏ជ្រុលទៅបុករបងផ្ទះគេដួលម៉ូតូតែម្តង។ ដោយឡែកមិត្តភក្តិខ្លួនម្នាក់នេះ ក៏ដួលសន្លប់ ហើយម្យ៉ាងគេក៏ស្រវឹងខ្លាំងផងដែរ។ក្រុមក្មេងទំនើងនេះ ដេញវាយគ្នាតាមផ្លូវ ហើយភាគីម្ខាងទៀតគេចខ្លួនបាត់អស់។ បន្ទាប់ពីឃើញភាគីម្ខាងនេះដួលម៉ូតូ។ ជនរងគ្រោះមិនព្រមឡើងឡានពេទ្យទេ ដោយគេថា ពួកគេអត់មានរបួសអ្វីនោះទេ។សមត្ថកិច្ចបន្តថា ដោយមិនមានរបួសស្នាមអ្វីនោះទេ ហើយក៏គ្មានការប្តឹងផ្តល់អ្វីនោះ សមត្ថកិច្ចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕