នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺនៅចំណុច ភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះមួយខ្នងបណ្តាលអោយឆេះទាំងស្រុងខណៈពេលម្ចាស់ផ្ទះជាគ្រូបង្រៀនបានចាកចេញទៅបំពេញបេសកកម្មនៅទីរួមខេត្តបាត់ដំបង។សោកនាកម្មនេះមិនមានប៉ះពាល់ដល់អាយុជីវិតឡើយតែគួរអោយសោកស្តាយបំផុតផ្ទះនិងគ្រឿងសង្ហារឹម របស់របរក្នុងផ្ទះត្រូវឆេះគ្មានសល់។