ស្រុកមុខកំពូល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ដែលតែងតែបង្កហឹង្សាហើយចាត់ចែងនិងផ្ដល់ទីតាំងប្រើប្រាស់សារធាតុញៀនខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ម្សិលម្ងៃនៅចំណុចផ្ទះ លីវ វ៉ាត នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ជនសង្ស័យចំនួន០៤ នាក់៖ ១.ឈ្មោះ យ៉ន វី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្នែរ មុខរបរ មិនពិតប្រាក នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល អ្នកចាត់ចែង និងផ្តល់ទីតាំង (ឃាត់ខ្លួន) ។២.ឈ្មោះ ម៉ៅ លីម៉េង (ហៅ ឆាំង) ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឡអិត ឃុំព្រែកដំបង ស្រុកមុខកំពូល មិនពិតប្រាកដ (គេចខ្លួន) ។៣.ឈ្មោះ មឿន តឿ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ៤.ឈ្មោះ ទ្រី ចំរើន ភេទប្រុស អាយុ១៨ ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។ជាមួយនឹងវត្ថាងរួមមានសម្ភារសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។សមត្ថកិច្ចបានអោយដឹងថាកន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហឹង្សាវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសារ ហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅមណ្ឌលកែប្រែ DARAC នៅស្រុកកណ្ដាលស្ទឹងរយៈពេល២៩ថ្ងៃ ទើបគេអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ។ លុះមកដល់ថ្ងៃទី២០.០៨.២០១៧ វេលាម៉ោង១៨:០០នាទី ជនសង្ស័យបាននាំមិត្តភក្ត្រ័មកផឹកស៊ី លេងបៀរ និងប្រើប្រាស់គ្រឿងញផន នៅផ្ទះរបស់ខ្លួនក្នុងនោះមានឈ្មោះ តឿ, ឈ្មោះ ឆាង, ឈ្មោះ ចំរើន និងឈ្មោះ យ៉ន វី (ម្ចាស់ផ្ទះ) ខណៈពេលនោះម្តាយរបស់ យ៉ន វី បានហាមឃាត់តែឈ្មោះ យ៉ន វី មិនស្ដាប់ នាំគ្នាបន្តផឹកស៊ី លេងល្បែង និងជក់គ្រឿងញៀន រហូតដល់វេលាម៉ោង ០០:០០នាទីថ្ងៃទី២១.០៨.២០១៧ ទើបបែកផ្លូវគ្នា ។បន្ទាប់មកសមត្ថកិច្ចបាន បន្តស្វែងរកជនសង្ស័យ ឈ្មោះ យ៉ន វី រហូតដល់ម៉ោង ០១.០០យប់ នាថ្ងៃទី២២.០៨ .២០១៧ ទើបសមត្ថកិច្ចប៉ុស្តិ៍ ព្រែកដំបងបានជួបជនសង្ស័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ន វី បានតែម្ដង ។ដោយឡែកឈ្មោះ ជិន សុបញ្ញា ពាក់ពន្ធ័រឿងខ្ចីម៉ូតូ របស់ម្ដាយជនសង្សយ័ យ៉ន វី យកទៅបញ្ចាំតែប៉ុណ្ណោះ ។ ក្រោយមកម្ដាយ យ៉ន វី បានទៅលួសយកមកវិញ ដោយមិនបានប្ដឹងផ្ដល៉អ្វីនោះទេ ។ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕