ប្ដីចិត្តអប្រិយកាប់ប្រហាប្រពន្ធខ្លួនឯងរបួសធ្ងន់

113

កាលពីថ្ងៃម្សិលមិញមានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងនៅចំណុច ភូមិកូនដំរី ឃុំស្ទឺងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ជនបង្កជាប្ដីមានឈ្មោះ ធួន ធឿន អាយុ ៤២ឆ្នាំ រស់នៅភូមិខ្នាយ ឃុំតោ្នតចុងស្រង់  ស្រុកបន្ទាយមាស  ខេត្តកំពត។ចំណែកឯជនរងគ្រោះជាប្រពន្ធមានឈ្មោះ ង៉ែត ស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិខ្នាយ ឃុំតោ្នតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពតដូចគ្នា។បច្ចុប្បន្នទាំងពីអ្នកប្ដីប្រពន្ធបានធ្វើចំណាកស្រុកមករកការងារធ្វើនៅភូមិឃុំកើតហេតុខាងលើ។មូលហេតុដែលបណ្ដាលអោយមានអំពើហិង្សានេះកើតឡើងដោយសារតែជនបង្កជាប្ដីបានផឹកស្រាស្រវឹងកើតភ្លើងប្រចណ្ឌប្រពន្ធក៏បានទាញកាំបិតខ្វែវដេញកាបប្រពន្ធបណ្ដាលឲ្យត្រូវចំ​ខាងលើភ្នែកជើងខាងឆ្វេងមួយកាំបិតរងរបួសធ្ងន់ ។

Comments

comments