ព្រះរាជអាជ្ញាបញ្ជាកម្លាំងឆែកឆេរផ្ទះរឹបអូសបានឈើធ្នុងខ្នាតយក្សចំនួន៥សន្លឹក

362

រតនគិរី ៖ឈើធ្នុង៥សន្លឹកនិងឈើក្រាក់ក្រញូងមួយចំនួនត្រូវកម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុងចុះឆែកឆេររឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលឈើកាលពីថ្ងៃម្សិលមិញ។ ជំនាញរដ្ឋបាលព្រៃឈើសង្កាត់ក្រុងបានលុងសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុងចុះឆែកឆេរផ្ទះមួយកន្លែងស្ថិតក្នុង ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងដែលមានស្លាកយីហោ(សមាគមន៍សហព័ន្ធខ្មែរ-វៀតណាម)ក្រោមបញ្ជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ។យោងតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ យ៉ត ហៀង ភេទស្រី ហើយឈើដែលរឹបអូសបាននោះមានពីរប្រភេទឈើធ្នុងនិងឈើក្រញូង។ ឈើធ្នុងសន្លឹកមានមុខកាត់ចាប់ពី ៦០សង់ទីម៉ែត្រឡើងទៅដល់១២០សង់ទីម៉ែត្រ មានប្រវែងចាប់ពី២ម៉ែត្រឡើងទៅ ៣ម៉ែត្រមាន៥សន្លឹកស្មើនឹង១.៦៨២ ម៉ែត្រគូបចំណែកក្រាក់ក្រញូងមានចំនួន៥៤ដុំស្មើ២០០គីឡូក្រាមព្រមទាំងធ្នង់មូលចំនួន៦ដុំសរុបទាំងអស់ស្មើ ២.០៨៨ ម៉ែ្រគូប។បច្ចុប្បន្ន ឈើទាំងនោះ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើដឹកជញ្ជូនយកទៅរក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់វិធានការបន្ត៕

Comments

comments