នរគបាលស្ទាក់ចាប់ចោរកាច់សោម៉ូតូ

122

ព្រៃវែង៖ លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានដឹកនាំកម្លាំងចុះ ពួនស្ទាកចាប់ឃាត់ ក្រុមចោចូលលួចកាច់សោម៉ូតូ ភូមិក្រាំងចំបក់ ឃុំពានរោង កាលពីថ្ងៃម្សិលមិញ នៅចំនុចផ្ទះ ម៉ៅឡាយ ភេទស្រី អាយុ ៥៣ ឆ្នាំ ភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការ បានឲ្យដឹងថាៈ កាលវេលាម៉ោង២៤ និង ០០ នាទី មានប្រជាពលរដ្ឋបានមករាយការណ៍ជូនមកដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ថា មានចោរចូលលួច កាច់សោម៉ូតូ ដែលទុកនៅក្រោមផ្ទះជិះចេញទៅ ដែលជាកម្មសិទ្ទរបស់ឈ្មោះ ម៉ៅឡាយ ភេទស្រី អាយុ៥៣ឆ្នាំភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ។ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកអធិការបានដឹកនាំកម្លាំង ចេញទៅពួនស្ទះនៅចំណុចផ្លូវបំបែកជាបួនឃុំ(សំរោង) ពេលនោះសមត្តកិច្ចយើងហៅដើម្បីសាកសួរ ស្រាប់តែពួកវាបាន ផ្តួលម៉ូតូរត់គេចទាំង២នាក់ កំលាំងកំពង់តាមរុករកមុខសញ្ញាទាំង ២ នេះ ម៉ូតូដែលមុខសញ្ញា ផ្តួលចោល នោះបានយកមកទុកនៅប៉ុស្តិសំរោង  ។លុះដល់ម៉ោង  ៧ និង ៣០នាទី លោកអធិការបានធ្វើពិធីប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ នៅប៉ុស្តិ៍រដ្ឋបាលឃុំពានរោង ៕

Comments

comments