កំពង់ឆ្នាំង ៖ ស្ត្រីជាប្រធានមណ្ឌលកុមារកំព្រាដំណឹងល្អទាំងបួននៅស្រុកកំពង់លែង ត្រូវបានបុរសជាប្តីចិត្តឃោរឃៅប្រើអំពើរហឹង្សាបណ្តាលអោយស្លាប់ រួចយកទម្លាក់សាកសពចូលទៅក្នុងអណ្តូងទឹក ករណីមនុស្សឃាតនេះបានកើតឡើងតាំងពីមួយខែមុន ប៉ុន្តែសមត្ថទើបតែស្រាវជ្រាវរកឃើញ និង បានឃាត់ខ្លួនឃាតកជាប្តីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ សាកសពស្រ្តីរងគ្រោះមានឈ្មោះឯល គឹមស៊ីម អាយុ៤៤ឆ្នាំ មានតួនាទីជាប្រធានមណ្ឌលកុមារកំព្រាដំណឹងល្អទាំង៤ នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រីឯឃាតកជាប្តីឈ្មោះជុច អេត អាយុ៤៤ឆ្នាំ រសនៅក្នុងភូមិឃុំជាមួយគ្នា ៕
ព័ត៌មានជាតិ ស្រ្តីជាប្រធា...