ស្រុកកៀនស្វាយ: ជនសង្ស័យចែកចាយ ជួញដូរនូវសារធាតុញៀន២នាក់ត្រូវបាននរគបាលប៉ុស្តិ៍គគីរឃាត់ខ្លួនបានភ្លាមៗកាលពីថ្ងៃទី២៣ ម្សិលមិញ នៅចំណុចកើតហេតុៈភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានគ្នា ០៣នាក់: ១.ឈ្មោះភួង ស៊ីណាត ហៅម៉ៅ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)២.ឈ្មោះ ហុង សុភ័ក្រ្ត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ( ឃាត់ខ្លួន )៣.ឈ្មោះអេង រចនា ហៅកាភេទប្រុសអាយុ៣១ឆ្នាំ(ខ្មែរ)មុខរបរមិនប្រាកដមានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)(ម្ចាស់ផ្ទះ)។សំភារៈដកហូតរួមមានៈ ១.ម្សៅក្រាមពណ៍សថ្លាចំនួន៤២កញ្ចប់សង្ស័យសារធាតុញៀន ធំ ០១កញ្ចប់ មធ្យម ០១កញ្ចប់ តូច ៤០កញ្ចប់ ២ ដបសំរាបប្រើប្រាស់ថ្នាំញៀនចំនួន ០១ ៣ ម៉ូតូ ០១គ្រឿង ម៉ាក C១២៥ ពណ៍ខ្មៅ សេរី ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1AM 6558 ។សមត្ថកិច្ចបានអោយដឹងថា នៅថ្ងែ ខែ ឆ្នាំវេលាម៉ោងដូចខាងលើ មានប្រជាពលរដ្ឋល្អ បានរាយកាណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរថា នៅផ្ទះរបស់ឈ្មោះ អេង រចនា ហៅកា ភេទប្រុសអាយុ៣១ឆ្នាំ(ខ្មែរ) មុខរបរមិនពិតប្រាកដមានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងធ្វើការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្រោយពីទទួលបានពត៍មានភ្លាម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការណ៍ជាមួយកំលាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន រួមនិងអាជ្ញាធរ ភូមិ ឃុំ បានចុះដល់ផ្ទះរបស់ឈ្មោះ អេង រចនាហៅកាភេទប្រុស ធ្វើការឃាត់ខ្លួនបានជនសង្ស័យបាន ០២នាក់ ១ ឈ្មោះ ភួង ស៊ីណាត ភេទប្រុស ២ ឈ្មោះ ហុង សុភ័ក្រ ភេទប្រុសនិងដកហូតបានវត្ថុតាងៈ១.ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤២កញ្ចប់ ធំ០១កញ្ចប់ មធ្យម០១កញ្ចប់ តូច៤០កញ្ចប់។២.ដបសំរាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១។៣.ម៉ូតូ០១គ្រឿងម៉ាក់សេ១២៥ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1AM.6558៕