នរគបាលស្រុកកោះធំចាប់ខ្លួនជនសេពគ្រឿងញៀន4នាក់អប់រំ

225

ស្រុកកោះធំ៖  ជនសង្ស័យជាមុខសញ្ញាសេពគ្រឿងញៀន4នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ជ្រោយតាកែវសហការជមួយនរគបាល ស្រុកកោះធំឃាត់ខ្លួនពីបទ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ កាលពីថ្ងៃទី២៣ ម្សិលមិញនៅចំណុច ប្រឡាយ២១ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវស្រុកកោះធំ  ខេត្តកណ្តាល។ជនសង្ស័យ ចំនួន ០៤នាក់៖១-ឈ្មោះ ចាន់ ភ័ក្រ្ត ភេទប្រុស​ អាយុ២៥ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)២-ឈ្មោះ នៅ វ៉ាន់ណេត ភេទប្រុស​ អាយុ ២២ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។៣-ឈ្មោះ សារ៉ន មករា ភេទប្រុស​ អាយុ ២០ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។៤-ឈ្មោះ អ៊ួង វឿន ភេទប្រុស​ អាយុ ២៣ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ១៣កញ្ចប់តូច-សម្ភារៈកែច្នៃ សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន-ប្រាក់រៀលចំនួន ៣,២០០៛-ទូរស័ព្ទចល័ត ចំនួន ០៤គ្រឿង -ប្រអប់ជ័រពណ៌ខៀវ សម្រាប់ដាក់ថ្នាំញៀន ចំនួន ០១។សមត្ថកិច្ចបានអោយដឹងថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ បានចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ពេលនោះក៏បានទទួលព័ត៌មានពីមហាជនល្អថា : មានមុខសញ្ញាសង្ស័យលក់គ្រឿងញៀនយ៉ាងសកម្ម កំពុងធ្វើសកម្មភាពលក់ និងជក់គ្រឿងញៀននៅចំណុចផ្ទះទុកចោលមួយកន្លែងត្រង់ប្រឡាយ២១ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍ជ្រោយតាកែវ បានសហការជាមួយនគរបាលជំនាញស្រុកកោះធំ ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ ០៤នាក់ ១-ឈ្មោះ ចាន់ ភ័ក្រ្ត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ នៅ វ៉ាន់ណេត ភេទប្រុស អាយុ ២២ឆ្នាំ ៣-ឈ្មោះ អ៊ួង វឿន ភេទប្រុស អាយុ ២៣ឆ្នាំ  រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន ១៣កញ្ចប់តូចនៅក្នុងប្រអប់ជ័រដែល ឈ្មោះ ចាន់ ភ័ក្រ្ត បានទំលាក់ចោល ពេលខ្លួនជួបនគរបាល រួមជាមួយសម្ភារៈកែច្នៃសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ភ្លាមៗនោះ កម្លាំងនគរបាល បានស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួក ០១នាក់ទៀតឈ្មោះ សារ៉ន មករា ភេទប្រុស អាយុ ២០ឆ្នាំ នៅក្បែរកន្លែងកើតហេតុ ។  រួចក៏បាននាំខ្លួនជនសង្ស័យទាំង ០៤នាក់  រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

Comments

comments