ប៉ៃលិន: នៅថ្ងៃម្សិលមិញ ដោយមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនៃស្នងការដ្ឋានគរបាលខេត្តប៉ៃលិន អោយលោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងបានចាត់បញ្ជាដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ធ្វើការចុះបង្ក្រាប ស្ត្រីលេង ល្បែងស៊ីសង6នាក់ខុសច្បាប់មួយកន្លែង នៅក្នុងចំណុចចំការតាង៉ែន ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។សមត្ថកិច្ចបានអោយដឹងថាការឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ។ ១. ឈ្មោះ រួន អឿ ភេទស្រី អាយុ ៥៥ឆ្នាំ ២. ឈ្មោះ ប៊ិប រិន ភេទស្រី អាយុ ៤៦ឆ្នាំ ៣. ឈ្មោះ ម៉ែន សម្បត្តិ ភេទស្រី អាយុ៣៦ឆ្នាំ ៤. ឈ្មោះ ហ៊ួន ស្រី ភេទស្រី អាយុ ៣៩ឆ្នាំ ៥. ឈ្មោះ ចាប លីន ភេទស្រី អាយុ ៣០ឆ្នាំ ៦. ឈ្មោះ អ៊ាង ហ៊ឹម ភេទស្រី អាយុ ៣២ឆ្នាំ រស់នូវភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមត្ថកិច្ចបន្តថា ក្នុងនោះផងដែរសម្ថកិច្ចបានដកហូតបានបៀរចំនួន ០១ហ៊ូ កម្រាលចំនួន ០១ ។ ក្នុងករណីខាងលើនេះកម្លាំងជំនាញបានអនុវត្តន៍តាមនីតិវិធីច្បាប់៕