ស្រុកស្អាង៖ បុរសម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូ វ៉ារថយន្តតែវ៉ាមិនផុត បណ្ដាលឲ្យរេដៃចង្កូត ទាក់និងរថយន្តដួលចំពីមុខរថយន្ត ត្រូវរថយន្តបុកបណ្ដាលឲ្យរបួសធ្ងន់និងខូចខាតម៉ូតូ ១គ្រឿងខូចខាតទាំងស្រុង ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃម្សិលមិញ ស្ថិតត្រង់នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។រថយន្តហ៊ីយ៉ាន់ដាយ ពណ៍ក្រហម ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP.1953បើកបរ ដោយឈ្មោះ ជា ភណ្ឌ័ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរៈបើកបរ មានទីលំនៅភូមិបាធាយ ឃុំបាធាយស្រុកបាធាយ ខេត្តកំពង់ចាម ។បានធ្វើដំណើរពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AX-4302បើកបរដោយឈ្មោះឡុង សេងលាំង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរៈកសិករ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានវ៉ារថយន្តខាងលើ បណ្តាលអោយប៉ះដៃចង្កូច ម៉ូតូជាមួយរថយន្តធ្វើអោយដួលម៉ូតូពីមុខរថយន្ត ហើយត្រូវរថយន្តបុករុញបន្ថែម រងរបួសធ្ងន់ ភ្លាមនោះរថយន្តសង្គ្រោះរបស់ស្នងការដ្ផាននគរបាលខេត្តកណ្តាល បានដឹកយកទៅព្យាបាលនៅភ្នំពេញ ចំណែករថយន្តបានបើករត់ពីកន្លែងកើតហេតុទៅក្រុងតាខ្មៅ ហើយត្រូវបាននគរបាលប៉ុស្តិ៍រការខ្ពស់ សហការណ៍ជាមួយចរាចរណ៍ស្រុកស្អាងនិងក្រុងតាខ្មៅនិងប៉ុស្តិ៍កំពង់សំណាញ់ ឃាត់បានរថយន្តនិងអ្នកបើករថយន្ត យកមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕