ស្រុកកណ្តាលស្ទឹង: គ្រោះថ្នាក់ចរាចរ រវាង ម៉ូតូនិង.ម៉ូតូបណ្តាលឲ្យស្លាប់ ១នាក់ប្រុសនិងរបួស ធ្ងន់៣នាក់ប្រុស ស្រាល២នាក់ កាលពី ថ្ងៃម្សិលមិញស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ២៦-២៧ក្នុងភូមិ ព្រែកអង្គុញឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។បើតាមរបាយការណ៍ប៉ូលីសបាអោយដឹងថាក្នុងហេតុការណ៍គ្រោះរវាងម៉ូតូបុកជាមួយម៉ូតូម៉ាកHONDA.Draem C125 ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1CL.4891ជិះគ្នាចំនួន03នាក់1-ឈ្មោះ អុល អនភេទប្រុសអាយុ៣២ឆ្នាំនៅភូមិសៀមរាបឃុំសៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល( ជាអ្នកបើកម៉ូតូ ហើយត្រូវបានស្លាប់នៅកន្លែងកើតហេតុ) មានទិសដៅពីជើងទៅត្បូង( ភ្នំពេញ _ តាកែវ) ។2-ឈ្មោះខឿន សារ៉ាត់ ភេទប្រុសអាយុ ៣០ឆ្នាំ (អ្នករួមដំណើររបួសស្រាល)មានទីលំនៅភូមិសៀមរាបឃុំ សៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។៣_ឈ្មោះ អ្នករួមដំណើរម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាកនិច ពណ៍ ផ្កាឈូកពាក់ផ្លាកលេខភ្នំពេញ1BM.8992 ជិះគ្នាចំនួន03នាក់1-ឈ្មោះ ញ៉ុល សុងហួ ភេទប្រុសអាយុ ២០ឆ្នាំមានទីលំនៅភូមិអង្គឃុំក្តាញ់ស្រុកព្រៃកប្បាសខេត្តតាកែវ(អ្នកបើកម៉ូតូ របួសធ្ងន់)មានទិសដៅពីត្បូងទៅជើង ( តាកែវ_ភ្នំពេញ)2-ឈ្នោះ សេង រី ភេទប្រុសអាយុ ១៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា។(អ្នករួមដំណើរ របួសធ្ងន់)3-ឈ្មោះ អង្គាសិល (ហៅពីង)ភេទប្រុសអាយុ១៩ឆ្នំាមានទីលំនៅភូមិ តាននឃុំត្នោតស្រុកបាទី តាកែវ(អ្នករួមដំណើរ របួសធ្ងន់)អ្នករងរបួសទាំង៥នាក់បានបញ្ជូនទៅមន្ទីពេទ្យក្រុងភ្នំពេញអស់ហើយ។សមត្ថកិច្ចបានោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ម៉ូតូទាំងពីគ្រឿងបើកល្បឿនលឿមិនប្រកាន់ស្តាំទាំសងខាងបណ្តាលអោយបុកគ្នាចំទ្រូងផ្លូវតែម្តង។ករណីខាងលើខាងនគរបាលជំនាញសណ្តាប់ធ្នាប់ចរាចរស្រុកកំពង់ស៊ើបអង្កេតតាមនិតិវិធី។ចំពោះវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន៕