ក្រុងតាខ្មៅ: ស្ត្រីម្នាក់ត្រូវបានសមត្កិច្ចឃា់ខ្លួនពីបទ ប៉ុនប៉ងលួចទូរស័ព្ទ២គ្រឿងដែលម្ចាស់គេបានដាក់ក្នុងផ្ទះ បានកើតឡើងកាលពីថ្ងៃម្សិលម្ងៃ នៅចំណុច:ផ្ទះជនរងគ្រោះភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ។ជនរងគ្រោះ១នាក់ឈ្មោះសាយ ហ៊ី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ:ជាងកាត់ដេរមានទីលំនៅ:ភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល។ជនល្មើស:១នាក់ឈ្មោះ យោគ យ៉ម ភេទស្រី អាយុ ៥៤ឆ្នាំជនជាតិខ្មែឥស្លាមមានស្រុកកំណើត នៅភូមិចាមក្រោម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។បច្ចុប្បន្ន:ស្នាក់នៅ មិនពិតប្រាកដ(ឃាត់ខ្លួន)។សមត្ថកិច្ចបាបញ្ជាក់ថានៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះកំពុងដេកក្នុងបន្ទប់របស់ខ្លួន ហើយបានទុកទូរសព្ទ័ចំនួនពីរគ្រឿង នៅលើតុមុខទូរទស្សន៍ខាងក្រៅបន្ទប់ ពេលនោះជនល្មើសបានលួចចូលតាមទ្វាផ្ទះបាយ បំណងលួចទូរសព្ទ័ តែត្រូវម្ចាស់ឃើញទាន់ក៏ស្រែក ផ្អើលឆោឡោហើយនាំគ្នាចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា:ខ្លួនពិតជាបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះមានបំណងលួចយកទូរស័ព្ទពិតប្រាកដមែនដោយសារខ្លួនគ្មានលុយព្យាបាលជម្ងឺទាចទឹក(ក្រិនថ្លើម)ហើយខ្លួនមិនធ្លាប់បានធ្វើសកម្មភាពបែបនេះពីមុនមកឡើយ៕