ស្រុកស្អាង៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ពីបទសេពគ្រឿងញៀនកាលពីវេលាម៉ោង២២និង៤០នាទីនៅចំណុចលើផ្លូវ ស្ថិតនៅក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង០២នាក់នេះមាន ៖ ១-ឈ្មោះ ថេង ប៊ុនថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ២-ឈ្មោះ វី ពិសី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទាំងពីរនាក់ខាងលើមានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។វត្ថុតាងចាប់យករួមមាន ៖ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ 1AA-7400។សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងអន្តរាគមន៍ស្រុកស្អាងបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបានរដ្ឋបាលក្រាំងយ៉ូវបានចេញល្បាតក្នុងភូមិសាស្រ្ត ឃុំក្រាំងយ៉ូវ ដល់ចំណុចកើតហេតុខាងលើបានឃើញជនសង្ស័យកំពុងជិះម៉ូតូក៏មានការសង្ស័យរួចឃាត់ខ្លួនធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០១កញ្ចប់ធំដែលឈ្មោះវី ពិសីបានទម្លាក់ចោលនៅក្បែរជើងរបស់ខ្លួន។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើ បានសារភាពថាខ្លួនបានរៃលុយគ្នាម្នាក់៦០,០០០រៀល (ប្រាំមួយម៉ឺនរៀល) បានទិញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ធំ តម្លៃ ១២០,០០០រៀល (ដប់ពីរម៉ឺនរៀល) ពីគេមិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ ចាក់អង្រែលើ ដើម្បីយកមកប្រើប្រាស់ជាមួយគ្នា។បន្ទាប់មកសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្តនិងអនុវត្តន៍តាមនីតិវិធី ៕