ពលរដ្ឋ11នាក់ លួចឆ្លងដែនកាប់ឈើក្រញូង ក្នុងទឹកដីថៃ ត្រូវ នគរបាលឃាត់ខ្លួន

329

ថ្ងៃទី24 ខែសីហា ឆ្នាំ2017 វេលាម៉ោង៨និង១៥នាទី កំលាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ905ចំនួន 15នាក់ដឹកនាំដោយលោកវរសេនីយ៍ទោ សឿម ផ្នើក មេបញ្ជាការរងនិង លោកវរសេនីយ៍ត្រីទួត សមតារាមេបញ្ជាការរងក្រោមបញ្ជាដឹកនាំរួមលោកឧត្តមសេនីយ៍ត្រី​ ហង្ស បូរ ស្នងការរងទទួលកិច្ចការព្រំដែន និងមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះបង្រាបករណីប្រជាពលរដ្ធឆ្លងដែនកាប់ឈើក្រញូង ចំនួន11នាក់នៅលើខ្នងភ្នំដងរែក នៅចំណុចភូមិសាស្ថ្របង្គោលសីម៉ាលេខ12ស្ថិតនៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនដែលលួចឆ្លងដែនមានឈ្មោះ
1- ព្រំ​​​ ភារាក់ ប្រុស អាយុ 27ឆ្នាំ
2-ឃន សុភ័ស ប្រុស 22
3-ចេវ រាត់ ប្រុស 28
4-ហឹន អុន ប្រុស 28
5-សុខ អឿន ប្រុស 28
6-សេង ហៀប ប្រុស 28
7-សុខ សត់ ប្រុស 23
8-ណុល ណេត ប្រុស 35
9-សំ ប៊ី ប្រុស 39
10-ចក ធី ប្រុស 39
11-ប៊ី ឌឿន ប្រុស 32
អ្នកទាំង11មានទីលំនៅបច្ចុប្បន្នភូមិដងទង់ សង្កាត កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សំភារៈដកហូត
-ឈើ 11សំពាយស្មើ 400គីឡូក្រាម
-ពូថៅ 11
-រណា 03
បច្ចុប្បន្នទាំងមនុស្សនឹងសំភារៈបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៕

Comments

comments