ពលរដ្ឋជាង៥០គ្រួសារក្នុងចំណោម៣២៥គ្រួសារមកជួបជុំគ្នាតវ៉ាក្រសួងចេញស.ជ.ណ.កាត់ដីឲ្យឈ្មួញខុសទីតាំង

156

ប្រជាពលរដ្ឋជាង៥០នាក់ មកពី៣២៥គ្រួសាររស់នៅភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាតវ៉ា ជាមួយឈ្មួញថាច់ ថង បានបោះបង្គោលព្រុំយកដីរបស់ប្រជាពលរដ្ឋដែលកាន់កាប់រាល់ថ្ងៃដោយអះអាងដីមានស.ជ.ណ.ពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានកាត់ដីនោះអោយឈ្មួញ ធាតុពិត ដីដែលកាត់ជាដីកសិកកម្មរបស់ពួកគាត់ដែលអាស្រយ័ផលរហូតបែជាយក ទៅឱ្យឈ្មួញ ទើបពួកគាត់តវាឡើង ក្នុងការតវានេះបែជា អាជ្ញាធរនិងឈ្មួញព្រមទាំងស្មៀនឃុំ ប្រសាទបង្ខំឱ្យទទួលយកប្រាក់តិចតួច ជាថ្នូមិនឱ្យមានការតវ៉ា។ អ្នកមីង ស្រ៊ិន ដា ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាង៥០នាក់ ដែលបានជិះទូកមកជួបជុំគ្នា នៅក្នុងភូមិលំនៅដ្ឋានដែលលិចទឹកខាងលើ កាលពីថ្ងៃទី២៣ ខែសីហាឱ្យដឹងថា ដីកសិកម្មរបស់ពួកគាត់ជាង៥០០ហិកតា ដែលបានកាន់កាប់អាស្រ័យផលតពីដូនតាមក ត្រូវបានក្រសួងកាត់យក តាមរយៈស.ជ.ណ កាលពីឆ្នាំមុនយកទៅឱ្យឈ្មួញឈ្មោះ ថាច់ ថង ដោយមិនឱ្យពួកគាត់បានដឹងខ្លួនជាមុនទេ។ ពលរដ្ឋដដែលបន្តថា ស្រាប់តែពេលថ្មីៗលោកអភិបាលស្រុកស្អាង រួមនឹងអាជ្ញាធរភូមិឃុំ បានចុះទៅប្រកាសប្រាប់ពលរដ្ឋថា ដីកសិកម្មនៅខាងក្រោយភូមិដ្ឋានពួកគាត់ត្រូវបានក្រសួងចេញ ស.ជ.ណ កាត់ទៅឱ្យឈ្មួញអស់ហើយ ហើយសូមឱ្យពលរដ្ឋយកប្រាក់ទ្រនាប់ដៃ មួយគ្រួសារជាង១០០ដុល្លារ ជាថ្នូរកុំឱ្យមានការតវ៉ាឬប្តឹងតបបន្តទៀត។លោក ពីង ឆំ ពលរដ្ឋម្នាក់ទៀតនិយាយថា ដីនេះពួកគាត់បានលក់ទៅឱ្យឯកឧត្តម ឡោក ហួរ តាំងពីឆ្នាំពីឆ្នាំ២០០៥មកម្ល៉េះ ដោយមានអាជ្ញាធរភូមិឃុំ ចេញលិខិតទទួលស្គាល់ទៅតាមផ្លូវច្បាប់ ហើយដីនេះឯកឧត្តម ឡោក ហួរ ទុកឱ្យពលរដ្ឋអាស្រ័យផលដដែលទៀតផងទើបប្រជាពលរដ្ឋអាណិតស្រលាញ់ឯកឩត្តមក្នុងការជួយរាស្ត្រទើបការបោះឆ្នោតក្រុមប្រឹល្សាឃុំអណត្តិទី៤នេះឈ្នះជាង២០០សម្លេងឯណោះ។ហើយថ្មីៗនេះស្រាប់តែមានឈ្មួញនិងអាជ្ញាធរ មកបង្ខំពួកគាត់ យកលុយថ្លៃដីតែ១០០$ទៅ២០០$ដែលពលរដ្ឋមិនបានលក់ទៅអោយឈ្មួញថាច់ ថង គាត់មិនអាចទទួលយកបាននោះទេ។ លោកថា ដោយសារមានការជំទាស់ពីពលរដ្ឋក្នុងភូមិដូច្នេះ ក៏ស្រាប់តែលោក គង់ សេរីរិទ្ឋិ ជាស្មៀនឃុំប្រាសាទ បានគម្រាមពលរដ្ឋថែមទៀតថា បើមិនព្រមទទួលប្រាក់ទ្រនាប់ដៃទេ ប្រយ័ត្នមានរឿងតាមផ្លូវតុលាការ។ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋ លោក គង់ សេរីរិទ្ឋិ ស្មៀនឃុំប្រាសាទបានបដិសេដ្ឋថាមិនបានគម្រាមប្តឹងពលរដ្ឋទៅតុលាការនោះទេ។ លោកថា លោកគ្រាន់តែពន្យល់ឱ្យពលរដ្ឋ សំគាល់ដីរបស់ខ្លួនឱ្យច្បាស់ ហើយត្រៀមទុកដាក់ឯកសារឱ្យបានល្អ ជៀសវាងមានការប្តឹងប្តល់ពីឈ្មួញ ចំណែកឈ្មួះឈ្មោះ ថាច់ ថង នោះលោកក៏មិនដែលបានស្គាល់ពីមុនមកដែរ។ ជាមួយគ្នានេះដែរលោក ឈាង លី ជំទប់ទី១ឃុំប្រាសាទ បានថ្លែងទទួលស្គាល់ថាដីនេះប្រជាពលរដ្ឋភូមិលេខ៥ ពិតជាបានកាន់កាប់តាំងពីដូនតាមកប្រាកដមែន ហើយថាកន្លងមកលោកថាច់ ថង ធ្លាប់បាននិយាយថាលោកទិញដីពលរដ្ឋនៅឃុំសំរោងធំ ស្រុកកៀនស្វាយឯណោះទេ តែដោយសារក្រសួងចាត់ឱ្យលោក ថាច់ ថង មកកាន់កាប់ដីនេះលោកក៏មកបោះបង្គោលយកដីក្រោយភូមិនេះ ទើបបង្ករជាក្តីបារម្មណ៍ដល់ពលរដ្ឋក្នុងភូមិដ្ឋាននេះឡើង។ ទង្វើនេះបានបងការជាក្តីបារម្មណ៍ដល់ពលរដ្ឋទាំង ៣២០គ្រួសារ និងនាំគ្នាសម្តែងការងឿងឆ្ងល់ថា ខ្លឹមសារ .ស.ជ.ណ កាលពីពេលថ្មីនេះបានប្រកាសកាត់ដីពីឈ្មួញថាយកទៅឱ្យពលរដ្ឋ តែមិនដឹងជាមានបញ្ហាដូចម្តេចទេ បានជាក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ កាត់ដីពីពលរដ្ឋទៅឱ្យឈ្មួញទៅវិញដូច្នេះ។ ករណីនេះ ពួកគាត់អំពាវនាវទៅដល់សម្តេចតេជោ ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង បើអស់ដីខាងក្រោយនេះទៅពួកគាត់មិនដឹងជាពឹងអ្វីទៀតទេ៕

Comments

comments