ឃាត់ខ្លួនជនសង្ស័យ២នាក់នឹងម៉ាទឹកកក២៧កញ្ចប់

150

ស្រុកស្អាង:ជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន២នាក់ត្រូវបានប៉ុស្តិ៍នរគបាលរដ្ឋបាលសិត្បូចាប់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៧កញ្ចប់ត្រូវបានដកហូតនៅ ថ្ងៃទី២៤ម្សិលមិញកាលពីវេលាម៉ោង១៨នឹង៥០នាទី នៅចំណុចនៅលើទូកដរចុងកោះអន្លង់ចិនស្ថិតក្នុង ភូមិកំពង់ព្រីងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានចំនួន ០២នាក់ដែលត្រូវឃាត់ខ្លួននោះ ១.ឈ្មោះ អ៊ី វិចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរឡានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល ២.ឈ្មោះអយ សុខគឿន ហៅអូនទូច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរជាងផ្សាដែកមានទីលំនៅ ភូមិកំពង់ព្រីង ឃុំសិត្បូស្រុកស្អាង ខេត្តកណ្តាល វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២៧កញ្ចប់តូច – ទូរសព្ទ័ចំនួន០២គ្រឿង ម៉ាក ណូគា (អ៊ិនចុចពិល)​​។៣ ម៉ូតូម៉ាក់ហុងដា​សេ១២៥ ពណ៍ខ្មៅសេរីឆ្នាំ២០១៦  មួយគ្រឿង​ពាក់ផ្លាក់​លេខ​កណ្តាល​1T-5575  សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាម៉ោង១៨:៥០នាទីក្រោយពេលទទួលពត៌មានពីប្រជាពលរដ្ឋល្អថាមានករណីជួញដូរគ្រឿងញៀន នៅចំណុចនៅលើទូកដរចុងកោះអន្លង់ចិនស្ថិតក្នុងភូមិកំពង់ព្រីងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូបានទៅដល់ចំណុចកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ អ៊ី វិចិត្ត និងឈ្មោះអយ សុខគឿន បានរកឃើញគ្រឿងញៀន ចំនួន ២៧កញ្ចប់តូចនៅនឹងខ្លួនជនសង្ស័យឈ្មោះអ៊ី ​​វិចិត្ត រួចបញ្ជូនអ្នកទាំងពីររួមនឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូដើម្បីសាកសួរ។នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ អ៊ី វីចិត្ត បានសារភាពថាខ្លួនបានទំនាក់ទំនងទូរស័ព្ទមកឈ្មោះអយ​ សុខគឿន​ ដើម្បីយកម៉ូតូជិះទៅទិញគ្រឿងញៀនពីឈ្មោះ សេង ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុច ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន២៧កញ្ចប់តូចក្នុងតំលៃ១៣០,០០០រៀល(ដប់បីម៉ឺនរៀល)ដើម្បីយកទៅចែកចាយនៅឃុំសិត្បូ ស្រុកស្អាង។ចំណែកឈ្មោះ អយ ​សុខគឿនបានសារភាពថា​​ខ្លួនពិតជាបានយកម៉ូតូទៅដឹកឈ្មោះ អ៊ី វិចិត្ត ពីឃុំកំពង់ស្វាយ​មកឃុំសិត្បូពិតប្រាកដ។បន្ទាប់មកបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តអនុវត្តន៏តាមនីតិវិធី។

 

Comments

comments