ស្រុកពញាឮ៖ ជនសង្ស័យចំនួន២នាក់ត្រូវបាននរបាលស្រុកពញាឮឃាត់ខ្លួនជាមួយគ្រឿងញៀន១៦កញ្ចប់កាលពីថ្ងៃម្សិលមិញនៅចំនុចភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនចំនួន២នាក់មាន៖១.ឈ្មោះ ពាង ទិត្យ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចងសន្ទូច មានទីលំនៅភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល(ឃាត់ខ្លួន) ២. ឈ្មោះយ៉ាន់ សុផាម៉ាប់ ហៅតាប់ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។វត្ថុតាងចាប់យកបានមាន: ម្សៅក្រាមពណ៍សថ្លាប្រភេទម៉ាទឹកកក(ICE)ចំនួន១៦កញ្ចប់( កញ្ចប់ធំ១និងកញ្ចប់ តូច១៥កញ្ចប់)ដែលសង្ស័យជាសារធាតុញៀននិងទូរសព្ទ័១គ្រ៉ឿងម៉ាកhiya។សមត្ថកិច្ចបាននិយាយថាកម្លាំងផ្នែកជំនាញបានទទួលពត៍មានពីប្រជាពលរដ្ឋថាជនសង្ស័យជាមុខសញ្ញាខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចកើតហេតុ ។បន្ទាប់មកកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះបង្ក្រាបឃាត់បានជនសង្ស័យ២នាក់និងឆែកឆេរបានឃើញវត្ថុតាងថ្នាំញៀននៅនិងខ្លួនជនសង្សយ័ឈ្មោះ ពាង ទិត្យ ចំនួន១២កញ្ចប់តូច និងជនសង្សយ័ឈ្មោះយ៉ាន់ សុផសម៉ាប់ ហៅតាប់ ចំនួន៤កញ្ចប់(កញ្ចប់ធំ១ និងកញ្ចប់៣)។សមត្ថកិច្ចបន្តថាបច្ចុប្បន្នជនសង្សយ័ទាំងពីរខាងលើបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។ ករណីនេះផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮកំពង់កសាងសំណុំរឿងចាត់ការតាមនិតិវិធី៕