ស្រុកអង្គស្នួល៖ ស្ត្រីជាប្រពន្ធនឹងជាម្តាយម្នាក់បានចេញពីផ្ទះដើម្បីទៅយកកូនស្រ្តីចេញពីធ្វើការនៅរោងចក្រកាត់ដេរស្រាប់តែប្តីមានសតិមិនប្រក្រតីបានដុតផ្ទះខ្លួនឯងឆេះអស់ កាលពីយប់ថ្ងៃម្សិលមិញនា វេលាម៉ោង២១នឹង១០នាទីនៅចំណុច ផ្ទះជនរងគ្រោះនៅភូមិកណ្ដាលឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្ដាល។ផ្ទះដែលឆេះអស់ទាំងស្រុងមានទហំ ៧ម × ៨ម ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសីជនរងគ្រោះឈ្មោះ ខេង ណាច ភេទស្រី ឣាយុ៤៤ឆ្នាំត្រូវជាប្រពន្ធជនសង្ស័យ នៅភូមិឃុំកើតហេតុជនសង្ស័យឈ្មោះ ហ៊ី ចេក ភេទប្រុស ឣាយុ៤៦ឆ្នាំ ត្រូវជាប្ដីជនរងគ្រោះ។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ២០:០០នាទី ប្រពន្ធជនសង្ស័យបានជិះម៉ូតូទៅយកកូននៅធ្វើការរោងចក្រ។ ចំណែកប្ដីនៅចាំផ្ទះ លុះដល់ម៉ោង២១:១០នាទី ស្រាប់តែប្ដីដែលនៅផ្ទះបានដុតផ្ទះឆេះយ៉ាងសន្ធោសន្ធៅ។ចំពោះជនសង្ស័យដែលជាប្ដីជនរងគ្រោះគឺជាមនុស្ស ដែលស្រវឹងស្រារាល់ថ្ងៃ លែងដឹងខុសត្រូវ (សតិមិនប្រក្រតី)។ តាមរបាយការណ៍របស់សមត្ថកិច្ចបានរាយការណ៍ថា សម្ភារខូចខាតគឺផ្ទះទំហំ ៧ម×៨ម ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុងម៉ូតូម៉ាក់ វ៉េវ មួយគ្រឿង(ចាស់) និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងឣស់សំលៀកបំពាក់ និងលុយចំនួន ម្ភៃម៉ឺនរៀល ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕