ភ្នំពេញៈ កាលពីថ្ងៃម្សិលមិញកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀនរួមនិងដកហូតបានក្រាមពណ៍សថ្លា០៣កញ្ចប់(ប្រភេទម៉ាទឹកកក)។ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដោយមានការសហការគ្នាយ៉ាងយកចិត្តទុកដាក់របស់មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យនិងសមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង១៦នាក់នេះយកមកបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញតែម្តង។ជនសង្ស័យទាំង១៦នាក់នេះត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបាននៅចំណុចផ្ទះមិនរៀបរយក្រុមទី៩ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះមាន៖១/ ឈ្មោះ គាង សុវណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ , ២/ ឈ្មោះ នុន សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ , ៣/ ឈ្មោះ ចាន់ ដារ៉ារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ , ៤/ ឈ្មោះ ញិល ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ , ៥/ ឈ្មោះ ឃឹម ម៉េងគង់ ភេទប្រុស អាយុ ៣១ឆ្នាំ , ៦/ ឈ្មោះ ឃាង គង់ធារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ , ៧/ ឈ្មោះ សួន ពិសាល ភេទប្រុស អាយុ២០ឆ្នាំ , ៨/ ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ អាយុ១៤ឆ្នាំ , ៩/ ឈ្មោះ សែប ឌៀប ភេទប្រុស អាយុ១៦ឆ្នាំ , ១០/ ឈ្មោះ ឈឿន សុខអែប ភេទប្រុស អាយុ២៦ឆ្នាំ , ១១/ ឈ្មោះ ឈុន ប៊ុន្នី ភេទប្រុស អាយុ៣៤ឆ្នាំ , ១២/ ឈ្មោះ អន វុទ្ធា ភេទប្រុស អាយុ ២៨ឆ្នាំ , ១៣/ ឈ្មោះ ម៉ម សម្ភស ភេទស្រី អាយុ២៤ឆ្នាំ , ១៤/ ឈ្មោះ ណេត ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ , ១៥/ ឈ្មោះ សឺង ស្រីល័ក្ខ ភេទស្រី អាយុ១៥ឆ្នាំ , ១៦/ ឈ្មោះ ផល ស្រីពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ។ បច្ចុប្បន្ន ជនសង្ស័យទាំង១៦នាក់ ខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញកំពុងធ្វើការសួរចម្លើយនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់៕